តុលាការ​សម្រេច​ឃុំ​ខ្លួន​ស្រ្តីដាក់ថ្នាំពុលបម្រុងសម្លាប់ប្តី និងរត់ចោលកូនតាមសហាយ

ចែករំលែក៖

ភ្នំពេញ ៖ ​ស្ត្រីម្នាក់ដែលប៉ុនប៉ងសម្លាប់ប្តីដោយប្រើថ្នាំពុលនិងរត់ចោលកូនដើម្បីទៅរស់នៅជាមួយប្រុសសហាយបានត្រូវចៅក្រម​ស៊ើបសួរ​សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី២៥ ខែ​មីនា​ ឆ្នាំ​២០១៨ ក្រោមការចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្មដោយប្រើថ្នាំពុល និងបោះបង់អនីតិជន តាមមាត្រា២៧ មាត្រា​២០១ និងមាត្រា៣២១ នៃក្រមព្រហ្មទណ្ឌ ។

ស្ត្រីរូបនេះឈ្មោះ ម៉េត ជិន អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះជួលលេខ១៦ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបររកស៊ីលក់ដូរមុខរោងចក្រ ។

ប្តីជាជនរងគ្រោះឈ្មោះ ស៊ឹម ស៊ុយ អាយុ៤០ឆ្នាំ មានកូនក្នុងបន្ទុកចំនួន៣នាក់ ។ស្ត្រីរូបនេះ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន កាលពីថ្ងៃទី២៤ ខែ​មីនា​ ឆ្នាំ​២០១៨ ដើម្បីសាកសួរករណីដាក់ថ្នាំពុលប៉ុនប៉ងសម្លាប់ប្តី និងវេចលុយរត់ទៅរស់នៅជាមួយសហាយចោលកូន៣នាក់ ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៥ ជនរងគ្រោះជាប្តីឈ្មោះ ស៊ឹម ស៊ុយ បានកើតជំងឺទឹកនោមប្រៃ ហើយចាប់តាំងពីពេលនោះមកប្រពន្ធគាត់ ឈ្មោះ ម៉េត ជិន ក៏មានទំនាក់ទំនងសេ្នហាលួចលាក់ជាមួយឈ្មោះ ប៉ែន នឿន ដែលជាអ្នកបើកបររថយន្តដឹកកម្មកររោងចក្រ ។ លុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ឈ្មោះ ស៊ុយ ចាន់រ៉ា ជាកូនស្រីរបស់ឈ្មោះ ស៊ឹម ស៊ុយ និងឈ្មោះ ម៉េត ជិន ក៏បានប្រាប់ទៅឪពុកថា ម្តាយបានដាក់ថ្នាំនៅក្នុងចំណីអាហារឲ្យពុកហូប ។

លុះនៅថ្ងៃដដែលម៉ោងប្រមាណ៣ ៖៣០រសៀល នៅក្នុងចានគុយទាវ និងក្នុងទឹកសូដាមានកកថ្នាំពណ៍ស ប្រហែល៤ទៅ៥គ្រាប់កិនល្អិតនៅក្នុងនោះ ។ ស្រាប់តែនៅថ្ងៃទី២៣ ខែកក្កដា ២០១៧ ឈ្មោះ ម៉េត ជិន ក៏បានរត់ចេញពីផ្ទះចោលកូនៗ៣នាក់ ព្រមទាំងយករថយន្តកូរ៉េមួយតោនកន្លះ១គ្រឿង ពណ៌ខៀវបាក់ស្លាក លេខព្រះសីហនុ 2A- ២៤៩៨ លុយសរុបជាង១២ម៉ឺនដុល្លារអាមេរិក និងខ្សែដៃប្លាកទីនរបស់កូនស្រី១តម្លឹងគេចខ្លួនទៅជាមួយផង ។ ដែលនោះជាការគេចខ្លួនមួយរយៈ ទៅរស់នៅជាមួយសាហាយ។ប៉ុន្តែនៅពេលចាយវាយអស់លុយកាក់ បានមានបំណងវិលត្រឡប់មករកកូនវិញ តែជាការហួសពេលហើយ ដែលកូនបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចពាក់ព័ន្ធពីបទប៉ុនប៉ងឃាតកម្ម ដោយប្រើថ្នាំពុលទៅលើប្តី និងបោះបង់ចោលកូន ឲ្យរស់យ៉ាងវេទនា គ្មានលុយកាក់ផ្គត់ផ្គង់ជីវភាពមើលឪពុកដែលកំពុងមានជំងឺ ។ពាក្យបណ្តឹងបានត្រូវតុលាការចាត់ការជាបន្តបន្ទាប់រហូតចេញដីកាចាប់ខ្លួនឈ្មោះ ម៉េត ជិនតែម្តង។

សមត្តកិច្ចបន្តថា រហូតដល់ថ្ងៃទី២២ ខែមិនា ឆ្នាំ២១០៨ ស្ត្រីជាជនសង្ស័យទំនងសប្បាយចាយវាយប្រាក់ជាមួយសហាយលុយពីខ្លួន មានបំណងចូលផ្ទះវិញក៏ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនតាមដីការបស់តុលាការ ៕ចេស្តា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print