ខេត្តបាត់ដំបង៖ សម្តេចតេជោ ហ៊ុន សែន បន្តខិតខំកសាងនិងអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចម្រើនលឿនទៅមុខ ដើម្បីបងប្អូនប្រជាពលរដ្ឋមានផ្លូវ និងមានស្ពានតូចធំប្រើប្រាស់ចាប់ពីទីក្រុងរហូតដល់ជនបទ។
សម្តេចតេជោបាន អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រឥតងាករេ នឹងបោះឆ្នោតអោយតែ គណបក្សប្រជាជនដើម្បីដឹកនាំប្រទេសតទៅមុខទៀត។
អ្វីជាមោទនភាពផងដែរនោះត្រង់ថា៖ ពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិ លេខ៥ពីក្រុងបាត់ដំបង ដល់ក្រុងសិរីសោភ័ណ ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៦ខែមិនាឆ្នាំ២០១៨នេះ មហាជនទូទៅសង្កេតឃើញ វត្តមានគ្រឿងចក្រដ៏ច្រើនសន្ធឹកសន្ធាប់ របស់ក្រុមហុ៑ន ណឹម ម៉េង
គ្រុបដែលកំពុង សហការជា១ក្រុមហុ៑ន Takeen Taiyuk joint venture ដែលក្រុមហុ៑នខាងលើដេញថៃ្លបាន
កញ្វប់ទី១ (CP1). ។
នេះជាលើកទី១ហើយ នៅកម្ពុជា ដែល មានក្រុមហ៊ុនក្នុងស្រុក ( Nem Meng Group) មានសក្តានុពល និងមានសមត្ថភាព ទាំងសម្ភារះនិងបច្ចេកទេស បានរួមសហការជាមួយក្រុមហ៊ុនបរទេស កំពុងស្ថាបនាហេដ្ឋារចនាសម្ពន្ធ័នៅកម្ពុជាយើង ក្នុងសម័យតេជោសែន និងបង្ហាញថា៖ កម្ពុជាមានក្រុមហ៊ុនឯកជនថ្នាក់ស្តង់ដារអន្តរជាតិ ដែលបណ្តាប្រទេសជឿនលឿនលើពិភពលោក ចាប់យកជាដៃគូ ជាមួយនិងការលើកមុខមាត់ប្រទេសជាតិថែមទៀតនោះ៕
ដោយ៖ សុខ ខេមរា