គំនាបទាមទារឲ្យនាយករដ្ឋមន្ត្រីជប៉ុនចុះចេញពីតំណែងកាន់តែច្រើន

ចែករំលែក៖

ពលរដ្ឋជប៉ុនជាងពាក់កណ្តាល ដែល បានសួរនៅក្នុងការស្ទង់មតិ បង្ហាញឲ្យឃើញថានាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ គួរតែលា លែងពីតំណែង ពាក់ព័ន្ធនឹងរឿងអាស្រូវ ពុករលួយ។

សារព័ត៌មានរ៉យទ័របានផ្សាយថា រឿង អាស្រូវ របស់លោកអាបេ ដែលពលរដ្ឋ បានចោទប្រកាន់នោះគឺ ការផ្តល់អាទិភាព ដល់មិត្តភក្តិជិតស្និទ្ធរបស់លោក នៅក្នុង ការលក់ដីរដ្ឋ ធ្វើឲ្យចំនួនពលរដ្ឋគាំទ្រលោកធ្លាក់ចុះយ៉ាងខ្លាំង។ នៅក្នុងរឿងអាស្រូវ នេះ លោកអាបេ ត្រូវបានគេដឹងថា បាន ប្រើឥទ្ធិពលរបស់ខ្លួន នៅក្នុងការជួយដល់ មិត្តជិតស្និទ្ធ ជាមួយភរិយាលោកទិញដីរដ្ឋក្នុងតម្លៃថោក ដើម្បីបើកសាលារៀន។
នេះជារឿងអាស្រូវនយោបាយធំបំផុតដែលលោកអាបេ បានប្រឈមមុខចាប់ តាំងពីលោកឡើងកាន់អំណាចនៅឆ្នាំ ២០១២ ធ្វើឲ្យមានបាតុកម្មទាមទារឲ្យលោកចុះចេញពីតំណែង។

លោកអាបេ បានច្រានចោល រាល់ការ ចោទប្រកាន់ខាងលើដោយ បញ្ជាក់ថា លោកនិងភរិយា មិនបានជ្រៀតជ្រែកចូលកិច្ចការលក់ដីខាងលើនោះឡើយ។ ប៉ុន្តែក្រុមអ្នកចោទប្រកាន់បានបញ្ជាក់ថា ឈ្មោះ របស់លោកអាបេ និងភរិយា ត្រូវបានគេ លុបចេញពីឯកសារលក់ដីខាងលើដើម្បី បញ្ចៀសការពាក់ព័ន្ធ។

កន្លងមកនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានចេញមុខសុំទោសជាថ្មីម្ដងទៀតសម្រាប់ការធ្វើឱ្យបាត់បង់ទំនុក ចិត្តនៅក្នុងរដ្ឋាភិបាល ខណៈប្រជាប្រិយ របស់លោកកំពុងធ្លាក់ចុះដោយសារតែរឿងអាស្រូវលក់ដីរដ្ឋ បើទោះជាលោកធ្លាប់បានបដិសេធជាច្រើនដងក៏ដោយ។

យ៉ាងណាក៏ដោយ លោក អាបេ បាន ច្រានចោទការចោទប្រកាន់ទាំងនេះ ហើយក៏មិនបានបង្ហាញពីបំណងលាលែង ពីតំណែងដែរ ក្រៅតែពីសុំទោស។ ជាក់ស្ដែងថ្លែងនៅចំពោះមុខសន្និបាតបក្ស នៅថ្ងៃអាទិត្យនេះ លោកអាបេបានត្រឹមតែសុំទោសប៉ុណ្ណោះ។ នាយករដ្ឋមន្ត្រីជប៉ុន រូបនេះបានគូសបញ្ជាក់ដូច្នេះថា៖ «បញ្ហានេះបានធ្វើឱ្យបាត់ទំនុកចិត្តរបស់ប្រជាជនជប៉ុន មកលើរដ្ឋាភិបាល… ហើយក្នុងនាម ជាប្រមុខរដ្ឋាភិបាល ខ្ញុំគឺជាអ្នកទទួលខុស ត្រូវ និងចង់សុំទោសយ៉ាងជ្រាលជ្រៅដល់ប្រជាជនជប៉ុន»។

គួរបញ្ជាក់ថា បើតាមការស្ទង់មតិ ជាច្រើន ប្រជាប្រិយភាពគណៈរដ្ឋមន្ត្រី របស់លោក ស៊ីនហ្សូ អាបេ បានធ្លាក់ចុះ ខ្លាំងរហូតដល់ទៅ ៣០ភាគរយ ដោយក្នុងនោះមតិភាគច្រើនយល់ថាលោកអាបេគឺជាអ្នកទទួលខុសត្រូវ ហើយគួរតែលាលែង ពីតំណែង៕  ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print