នារីដែលជេប្រមាថ ដេនី ក្វាន់ចេញមុខសុំទោសជាសាធារណៈ

ចែករំលែក៖

មានការភ្ញាក់ផ្អើលមួយកាលពីពេលថ្មីៗនេះបន្ទាប់ពី ​តារា​សិច​ស៊ី ដេនីក្វា​ន់ ប្រកាសស្វែ​ង​រក​មុ​ខនា​រី​ដែល​ជេប្រ​មាថ​នាង​តាម​ហ្វេសប៊ុក ដោយសន្យានឹងប្រគល់ប្រាក់រង្វាន់២០០ដុល្លារអាមេរិក ជាថ្នូរនឹងការផ្តល់ដំណឹងទីតាំងដែលនារីជេប្រមាថនាងស្នាក់នៅ។ ក្រោយការប្រកាសរកនិងព្រមានប្តឹងនេះ​មិនបានប៉ុន្មានថ្ងៃផងស្រាប់តែក្មេងស្រីនោះបានចេញមុខសុំទោសនាងជាសាធារណៈ។

​ដេនី ក្វាន់ បានធ្វើការព្រមាន​ធ្វើចំ​ណាត់កា​រតា​មផ្លូ​វច្បា​ប់ចំពោះ​នារីក្នុងគណនីយហ្វេសប៊ុក Oun Pich New ​ កាល​ពីចុ​ងស​ប្តាហ៍មុ​ននេះ។ ការព្រមានរបស់នាងធ្វើឡើងព្រោះនារី​ខាងលើ ដែល​បាន​ចូលComment នៅលើ​បណ្តា​ញហ្វេ​សប៊ុ​ក​នូវ​ពាក្យ​អសុ​រស​និង​ជេប្រ​មាថ ដេនី ក្វាន់ និង​បង​ស្រីនូវពាក្យមិ​ន​ពិរោះ​ត្រ​ចៀក​មួយ​ចំនួន​គ្រា​ដែល​នាង​កំពុ​ងធ្វើ​កា​រផ្សា​យ​ផ្ទាល់​តាម​ហ្វេ​សប៊ុក​លក់ផ​លិ​តផ​លថែ​ស​ម្រស់​នោះ។ ដេ​នី ​ក្វាន់ថែ​ម​ប្រកាស​​ជូន​​លុយ​​ចំ​នួន ២០០ដុ​ល្លារអា​មេរិ​កប្រសិ​នបើ​មាន​អ្ន​កណា​បាន​ផ្ត​ល់ដំណឹ​ងអំពី​អត្ត​សញ្ញាណ​និ​ងទីតាំ​ងរបស់​អ្ន​កជេ​ប្រមា​ថនាង​ខា​​ងលើ។ ជាមួយ​គ្នានេះ​នា​ងក៏​ព្រមា​នប្តឹ​ងនា​ង​រីនោះ​ដើម្បី​ជាកា​រ​ព្រមា​នផ​ងដែរ។​ ក្រោ​យប្រកា​ស​មិ​នបា​នប៉ុ​ន្មាន​ថ្ងៃ​ផង នារី​ម្ចាស់ គណ​នីយ Oun Pich Newបាន​បញ្ចេញវី​ដេអូ​សុំទោសដេ​នី ក្វាន់ជា​សាធារ​ណៈ ដែលនា​រីវ័​យក្មេ​ងស្រ​ស់សោភា​រូបនេះ​លើកឡើ​ង​ថា ព្រោះតែ​នា​ងគិ​តមិន​ដល់​និងឆេ​វឆា​វមួយ​ពេល រួមជា​មួ​យកា​រស​ន្យា​ថាថ្ងៃ​បញ្ច​ប់កា​រប្រព្រឹត្តិនៅថ្ងៃក្រោយនោះ។
ជាមួយគ្នានេះតារា​សម្តែង ស្រី ដេនី ក្វាន់​ បាន​លើកឡើ​ងថា​សម្រា​ប់នា​ងមិន​បញ្ហា​ទេ អោយតែ​ខុសហើយ​ចេះ​កែហើយ​នាង​ទទួល​យ​កកា​រសុំទោ​សពីក្មេ​ងស្រី​រូប​នេះ ហើយស​ង្ឃឹម​ថានាង​រូប​នេះនឹ​ងមិ​​ន​​ធ្វើបែ​ប​នេះ​​ជា​​លើ​ក​ទីពី​រទៀ​តទេ​។ នាងប​ន្តថា​ ការដែ​លនា​ងព្យា​យាមស្វែ​ងរក​មុខ​នឹង​ព្រ​មាន​ប្តឹងក្មេ​ង​ស្រីខា​ងលើ​គឺ ​ជាគំរូ​សម្រា​ប់អ្ន​កផ្សេង​ទៀតហើ​យនា​ងក៏​មិន​មែនជា​មនុស្ស ​ដែលចេះទៅ​ប​ង្ករជ​ម្លោះជាមួ​យ​អ្នកណា​មុន​ទេ។ នាង​ថាម​នុស្ស​ណាក៏​ធ្លាប់​មានកំ​ហុស​ដែរ​ប៉ុន្តែ​សំខា​ន់ចេះ​កែខ្លួ​ន ហើយ​នាង​រំពឹ​ងថា អ្នក​លេងហ្វេ​សប៊ុ​កដ​ទៃនឹង​ចេះប្រើ​ប្រាស់ប​ណ្តា​ញស​ង្គមមួ​យនេះ​ក្នុ​ងផ្លូ​វល្អ និងមិនបៀតមៀនជេប្រមាថអ្នកដទៃនោះទេ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print