បង្គោលភ្លើងផ្តាច់ជីវិតនារីវ័យក្មេងម្នាក់ពេលយកដៃទៅប៉ះ

ចែករំលែក៖

ខេត្តសៀមរាប ៖ នារី​វ័យក្មេងម្នាក់បាន​យកដៃ​ប៉ះបង្គោល​ភ្លើង បណ្តាល​ឲ្យបង្គោលភ្លើងដែលឆ្លង​ចរន្តអគ្គិសនីឆក់​ស្លាប់យ៉ាង​អាណោចអាធ័ម​  កាលពី​ព្រឹកថ្ងៃ ព្រហស្បតិ៍ ១៣ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨ ស្ថិតនៅចំណុចបង្គោល​ភ្លើងលេខ​៥៥៩ ផ្លូវ​បេតុង ធា​នាគា​អេស៊ីលីដា ជិត​ហាងម្លិះ​អង្គរ​ថ្មី ស្ថិតនៅក្នុង ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គុំ ក្រុង-​ខេត្តសៀមរាប​។

​នគរបាលក្រុងសៀមរាបបានឲ្យដឹងថា ជនរងគ្រោះ ឮ​គេ​ហៅ​ឈ្មោះ ភា មិន​ស្គាល់​ត្រកូល ភេទ​ស្រី អាយុ២២​ឆ្នាំ មុខរបរ បុគ្គលិក​ហាង តា​លាភ អូរឫស្សី​២ ស្នាក់នៅបណ្តោះអាសន្ន បន្ទប់​ជួល​ភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង​និង ខេត្តសៀមរាប​។

សាក្សីបានឲ្យដឹងថា មុនពេល​កើតហេតុ គេឃើញនារីរងគ្រោះកំពុង​ដើរ​តាមផ្លូវ ហើយ​យកដៃទៅ​ប៉ះ បង្គោល​ភ្លើង​ដែកសា​ធា​រណៈតាមដងផ្លូវ ហើយត្រូវ​បង្គោលភ្លើងដែកនោះឆ្លង​ចរន្តអគ្គិសនីឆក់បណ្តាលឲ្យដួលអុកគូទ​ស្លាប់ភ្លាមៗតែម្តង ។

ក្នុងករណីនេះបានផ្អើល​ដល់​សមត្ថកិច្ចចុះទៅពិនិត្យ​ ដល់កន្លែងកើតហេតុ ឃើញថាបង្គោល​ភ្លើងដែក​នោះឆ្លង​ចរន្តអគ្គិសនី ដោយសារខ្សែអគ្គិសនី​(ស្រាត)របូតប៉ះនឹងបង្គោលដែកនោះ ហើយនារីរងគ្រោះមិនដឹងយកដៃទៅប៉ះ ធ្វើឲ្យកម្លាំងចរន្តខ្លាំងឆក់ស្លាប់តែម្តងទៅ ។

ក្រោយពិនិត្យរួច សាកសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្តតាមប្រពៃណី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print