ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ លោក សាយ សម្ភស្សសេរី ចៅក្រមសើុបសួរសាលដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួនជនសង្សយ័ម្នាក់ ក្នុងចំណោមពីនាក់ បានបបួលនារី ប្រើប្រាស់គ្រឿងញៀនរួច រំលោភបូក នៅក្នុងព្រៃ ពីបទ” រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស និង ផលិត ឬធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ ” កាលពី ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ២២ និង០០នាទី នៅចំណុច អូរអណ្តែង (ព្រៃអូយយះ) ស្ថិតក្នុងភូមិ ព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល តាមមាត្រា២៤០ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះកំណត់ផ្តន្ទាទោសពី៧(ប្រាំពីរ)ឆ្នាំ ទៅ១៥(ដប់ប្រាំ)ឆ្នាំ។ និងមាត្រា២៨៩ នៃក្រមព្រហ្មទណ្ឌ។ កំណត់ផ្តន្ទាទោសពី២(ពីរ)ឆ្នាំ ទៅ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៤.០០០០០០ បួនលានរៀល ទៅ ១០.០០០ ០០០ ដប់លានរៀល។
ជនត្រូវចោទមានឈ្មោះ រ៉ុម ម៉ូលីកា ហៅអូន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ កំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ជាមុខសញ្ញាជួញដូរគ្រឿងញៀន ។
ជនរងគ្រោះម្នាក់ឈ្មោះ សួង រតនាហៅអាមុំ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មការនី ទីលំនៅភូមិ កំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
បើតាមលោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានប្រាប់អោយដឹងថា នៅថ្ងៃ ពុធ ១២កើត ខែ ចេត្រ ឆ្នាំរកា ឆ្នាំ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង ២២ និង០០នាទី នៅចំណុច ៖ អូរអណ្តែង (ព្រៃអូយយះ) ស្ថិតក្នុងភូមិ ព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ឈ្មោះ រ៉ុម ម៉ូលីកា (កាន់ដាវ) ឈ្មោះ ខុន រតនា (កាន់អាវុធឆ្នៃ) បានបបួលឈ្មោះ សួង រតនា (ជនរងគ្រោះ) ទៅប្រើប្រាស់គ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ពេលទៅដល់ អ្នកទាំង០៣ បានជក់គ្រឿងញៀន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច រួចហើយទើបឈ្មោះ រ៉ុម ម៉ូលីកា បានរំលោភសេពសន្ថវៈ ឈ្មោះ សួង រតនា រយៈពេល១០នាទី មិនចេញទឹកកាមឡើយ បន្ទាប់មកឈ្មោះ ខុន រតនា បានរំលោភសេពសន្ថវៈបានសំរេចបំណង រួចក៏បែកគ្នាមកផ្ទះមុនឈ្មោះ សួង រតនា ។ ចំណែកឈ្មោះ សួង រតនា មកផ្ទះមិនរួចក៏នៅកន្លែងកើតហេតុ រហូតដល់វេលាម៉ោង ០៣ និង០០នាទី (យប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨) ទើបឈ្មោះ សួង រតនា ទូរស័ព្ទមកម្តាយឈ្មោះ នួន សាន ដើម្បីទៅទទួលខ្លួន (ជនរងគ្រោះ) មកផ្ទះវិញ ។
នៅវេលាម៉ោង ០៥និង០០នាទី (ថ្ងៃខែឆ្នាំដ៏ដែល) ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍សិត្បូ ទទួលបានពត៍មានខាងលើ អន្តរាគមន៍ដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនឈ្មោះ រ៉ុម ម៉ូលីកា ។ ចំណែកឈ្មោះ ខុន រតនា បានគេចខ្លួនបាត់ ។ចំណែកជនរងគ្រោះបានសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ រុស្សី ។ វត្ថុតាងចាប់យករួមមាន ៖
១ / អាវុធឆ្នៃ ចំនួន ០១ដើម (ជារបស់ឈ្មោះ ខុន រតនា)
២ / ស្រោមអនាម័យប្រើរួចចំនួន ០២ (មានទឹកកាមចំនួន ០១ ; គ្មានទឹកកាមចំនួន ០១)កញ្ចប់ស្រោមអនាមយ័ចំនួន៣ កញ្ចប់ប្រេងរំអិល ចំនួន ០១កញ្ចប់ សំបកកំប៉ុងទឹកចាហ៊ួយ ចំនួន ០១និងសំបកដបសាំម៉ូរ៉ៃចំនួន១បន្សល់ទុកនៅកន្លែងកើតហេតុ៕ ឆ ដា