ភ្នំពេញ៖ ករណីដកតំណែង លោក ឡាយ វណ្ណះ ពីអភិបាលខេត្តតាកែវ គឺដូចគេនិយាយលេងស្រដៀងមែន ថា៖ មិនមែនជារឿងលំៗទេ ឬអំពើបានមិនរងចាំជាតិក្រោយឡើយ។
គ្រប់យ៉ាងនៃវាំងនួនដ៏ខ្មៅងងឹតនោះ ទីបំផុតជនពាក់ព័ន្ធនឹងករណីស្រ្តីស្រស់ស្អាតម្នាក់ចងកសម្លាប់ខ្លួននៅក្រុងដូនកែវ ត្រូវបានសារភាពប្រាប់សមត្ថកិច្ចហើយថាជាអំពើឃាតកម្ម ក្រោយការជជីកសួរនាំជនសង្ស័យ៨រូបជាសមត្ថកិច្ចអស់រយៈពេល២ថ្ងៃមកនេះករណីស្ដ្រីស្រស់សោភា វ័យ៣៦ឆ្នាំ ចែវ សុវឌ្ឍនា ដែលត្រូវបានគេប្រទះឃើញ ចងកសម្លាប់ខ្លួននៅក្រុងដូនកែវនោះ បានលេចចេញពីពន្លឺបណ្ដើរៗហើយនោះគឺករណីនេះមិនមែនជាអំពើអត្តឃាតនោះទេ គឺវាជាអំពើឃាតកម្ម។
តាមចម្លើយសារភាពត្រូវបានលេចចេញពីជនពាក់ព័ន្ធមួយចំនួន ក្នុងចំណោមមនុស្សទាំង៨នាក់ ក្នុងនោះមានទាំងលោក ឡាយ ណារិទ្ធ ស្នងការរងនគរបាល ខេត្តតាកែវ ជាបងប្រុសលោក ឡាយ វណ្ណៈ ក៏បានសារភាពប្រាប់សមត្ថកិច្ចរួចហើយដែរ។
មន្ដ្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់បណ្ដាញព័ត៌មានដឹងនៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះថា ករណីនេះជនពាក់ព័ន្ធមួយចំនួន បានសារភាពអស់ហើយ ប៉ុន្តែមិនទាន់ដឹងច្បាស់ថាអ្នកណាជាអ្នកបញ្ជា ។ សមត្ថកិច្ចកំពុងជជីកសួរនាំ តើនរណាជាមេក្លោងនៅក្រោយខ្នងអំពើឃាតកម្ម ជាអ្នកឲ្យសម្លាប់ស្ដ្រីរងគ្រោះ។
ដំណើរការសួរនាំទៅលើមនុស្សទាំង៨នាក់ រួមមាន៖ ស្នងការរង លោក ឡាយ ណារិទ្ធ, នគរបាលបច្ចេកទេស និងនគរបាលព្រហ្មទណ្ឌក្រុងដូនកែវ បាននិងកំពុងបន្ដដើម្បីឈានទៅដល់ការបំបែកអំពើឃាតកម្ម ដ៏កក្រើកនៅតាមបណ្ដាញសង្គមមួយនេះ។
សូមបញ្ជាក់ថា អ្នកស្រី ចែវ សុវឌ្ឍនា ដែលមានកូន៣នាក់ ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិ ផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ដែលករណីនេះក្រោយកើតហេតុភ្លាមៗ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា មានវិបត្តិស្នេហា។ ប៉ុន្ដែតាមព័ត៌មានច្បាស់ការណ៍មួយចំនួន ដែលអង្គភាពព័ត៌មានខ្លះ ប្រមូលបានករណីនេះ ស្ថិតនៅក្នុងវាំងននខ្មៅ ដោយភាគរយខ្ពស់បំផុត គេអះអាងថា ស្រ្ដីរងគ្រោះមិនបានចងកសម្លាប់ខ្លួន ដោយចិត្តឯងនោះឡើយ។
ទោះជារឿងអំពើឃាតកម្មនេះ សមត្ថកិច្ចមិនទាន់ទម្លាយពីអ្នកនៅពីក្រោយខ្នងបញ្ជា ចារីប្រព្រឹត្តផ្ទាល់ អ្នកផ្តើមគំនិត អ្នករៀបចំផែនការ និងអ្នកណាជាដើមហេតុនៃរឿងនេះ រហូតក្លាយទៅជាអំពើឃាតកម្មក៏ដោយ ខណះប៉ះពាល់ដល់ដំណើរការនីតិវិធីកំពុងស្រាវជ្រាវនោះ គឺគេអាចដឹងថារឿងនេះអាចនឹងជីកអស់ដល់ឬសគល់។
លោក ឡាយ ណារិទ្ធ ស្នងការរង ត្រូវដកតំណែង ត្រៀមបញ្ជូនទៅតុលាការនៃបទឧក្រិដ្ឋនេះ ចឹងនៅមានជនប្រព្រឹត្តបន្ថែមទៀត ព្រោះអំពើបាបមិនចាំជាតិក្រោយទេ និងកុំយកវប្បធម៍ មានតែអញ អញមានអំណាច អញមានឱកាសបំភ្លៃអង្គហេតុ អញខ្សែអ្នកធំ អញធ្វើធំ អញអ្នកច្បាប់អោយសោះ គឺប្រទេសកម្ពុជា ជាប្រទេសគ្រប់គ្រងដោយច្បាប់ ដូច្នេះមន្ត្រីនគរបាលយុត្តិធម៍ដំណើរការនីតិវិធី ដ៏ប្រុងប្រយ័ត្នដើម្បីផ្តល់យុត្តិធម៍ដល់ជនរងគ្រោះស្ត្រីដ៏ស្រស់សោភា ត្រូវបានឃាតកសម្លាប់បន្សល់អោយកូនបីនាក់នៅកំព្រា៕
ដោយ៖ សុខ ខេមរា