ពន្លឺ​យុត្តិធម៌​ជិត​ឃើញ​ហើយ​ សម្រាប់សព​នារី​ស្រស់​ស្អាត​ ចេវ​ សុវឌ្ឍនា​

ចែករំលែក៖

ភ្នំពេញ​៖​ពន្លឺ​យុត្តិធម៌​សម្រាប់​សពនារី​ស្រស់​ស្អាត​ ចេវ​ សុវឌ្ឍនា​ ជិត​ឃើញ​ហើយ​ នៅ​ពេល​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ នៅ​ល្ងាច​ថ្ងៃ​ទី​៣១​ ខែ​មីនា​ បញ្ជូន​ជនសង្ស័យ​៥នាក់​ មាន​នារី​ផង​នោះ​ មក​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​តាម​ច្បាប់​។

ស្នងការ​រង​នគរបាល​ខេត្ត​តាកែវ​ លោក​ ឡាយ​ ណារិទ្ធ​ ជា​បងប្រុស​បង្កើត​លោក​ ឡាយ​ វណ្ណៈ​ អតីត​អភិបាល​ខេត្ត​តាកែវ​ និង​ ជនសង្ស័យ​៤នាក់​ទៀត​ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​តុលាការ​ ។

​សមត្ថកិច្ច​បាន​បំបែកសំណុំរឿង​ស្ត្រី​រូប​ស្រស់​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា បម្រើការ​នៅ​រដ្ឋសភា ដែល​ស្លាប់​ដោយ​រូបភាព​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​នៅ​នឹង​បង្អួច​ក្នុងភូមិ​គ្រឹះ នៅ​ភូមិ​ផ្សារ​តា​កោរ សង្កាត់​​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៨ មិនមែនជា​ករណី​អត្តឃាត​នោះទេ គឺជា​ការ​អំពើ​ឃាតកម្ម​។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​បង្ហើប​ឱ្យ​ដឹង​ថា​ នៅ​មាន​ជនសង្ស័យ​ជា​ច្រើន​ទៀត​ អាច​ពាក់ព័ន្ធ​ករណី​ដ៏​កក្រើក​នេះ​៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print