គណៈបញ្ជាការឯកភាពស្រុក និងអង្គការម៉ូរ៉ូផ្សព្វផ្សាយកម្មវីធីលុបបំបាត់ និងការពារជំងឺគ្រុនចាញ់ ដល់ពលរដ្ឋក្នុងស្រុកសៀមប៉ាងអស់រយៈពេល១ខែពេញ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋចូលរួមអបអរសាទរក្នុងកម្មវិធីជួបជុំ ប្រគំតន្ត្រីផ្សព្វផ្សាយ ដើម្បីឲ្យយល់ដឹង និងចេះការពារក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ដល់ពលរដ្ឋ ក្នុងស្រុកសៀមប៉ាងចំនួនបួនឃុំ នៅយប់ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ។

ការផ្សព្វផ្សាយរបស់គណៈបញ្ជាការស្រុកដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់នេះ បានសហការជាមួយអង្គការដៃគូ ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ហើយបានណែនាំពន្យល់ដល់ប្រជាពលរដ្ឋឲ្យយល់ច្បាស់នៅអំពីរោគសញ្ញាគ្រុនចាញ់ បើបងប្អនប្រជាពលរដ្ឋណាម្នាក់មានរោគសញ្ញាគ្រុនចាញ់នេះ កើតចេញមកឲ្យដឹងប្រញាប់ប្រញាល់ នាំកូន ឬចៅទៅមណ្ឌលសុខភាព ឬទៅលោកគ្រូពេទ្យស្ម័គ្រចិត្តភូមិធ្វើតេស្តិ៍ឈាមដើម្បីរកមេរោជជំងឺគ្រុនចាញ់ ដើម្បីព្យាបាលឲ្យទាន់ពេលវេលា។

ក្នុងការព្យាបាលជំងឺគ្រុនចាញ់នេះ ផ្នែកអង្គការម៉ូរ៉ូលុបបំបាត់ជំងឺគ្រុនចាញ់ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីកាត់បន្ថយ និងលុបបំបាត់ជំងឺគ្រុនចាញ់ដល់ពលរដ្ឋ ដោយឥតគិតថ្លៃ និងកាត់បន្ថយនូវការចំណាយថវិកាដល់ ប្រជាពលរដ្ឋលុយ១សេនឡើយ ។

ការចូលរួមផ្សព្វផ្សាយកម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់នេះបានចូលរួមក្នុងកម្មវិធីនេះរួមមាន៖ គណៈបញ្ជាការឯកភាពស្រុកសៀប៉ាង,លោកអភិបាលស្រុករងស្រុក, មន្ត្រីកងរាជវុធុហត្ថស្រុកសៀមប៉ាង, មន្ត្រីនគបាលស្រុកសៀមប៉ាង, ប្រធានមន្ទីរវប្បធម៌សិល្សៈខេត្តស្ទឹងត្រែង និងអ្នកស្រី នូចាន់ ពៅ ប្រធានកិច្ចការរីនារីស្រុកសៀមប៉ាង ។

បន្ទាប់មក លោកគណៈអភិបាលស្រុកបានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកសៀមប៉ាង ឲ្យចេះរួបរួមសាមគ្គី ចេះស្រឡាញ់គ្នា ជាជាតិសាស្ត្រតែមួយ និងការពារ បើមានជំងឺគ្រុនក្តៅ សង្ស័យថា គ្រុនចាញ់ ត្រូវប្រញាប់មកមណ្ឌលសុខភាព ដែលនៅជិតបំផុត និងដល់ពេលសម្រាន្ត ត្រូវចងមុងឲ្យកូនដេកក្នុងមុង ជ្រលក់ថ្នាំដើម្បីជៀសវាងពីជំងឺគ្រុនចាញ់ និងជៀសឲ្យផុតពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគត និងអាយុជីវិតអ្នក។

ក្នុងឱកាសនេះដែរ ក៏មានកម្មវិធីតន្ត្រី របាំជនជាតិខ្មែរលើ និងជនជាតិដើមភាគតិច ហើយក៏មានសំណួរ និងចម្លើយ ចោទឆ្លើយពាក់ព័ន្ធទៅនឹងការលុបបំបាត់ជំងឺគ្រុនចាញ់នេះតែម្តងផងដែរ ៕ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print