Update ៖សមត្ថកិច្ចចាប់ខ្លួន លោក ឡាយ វណ្ណះ បានហើយ នៅម៉ោង៣និ៣០នាទីរសៀលនេះ ខណះវាំងននខ្មៅបើក ឃើញយ៉ាងច្បាស់ថា គាត់ជាមេខ្លោងសម្លាប់ស្រីកំណាន់ចិត្ត ចេវ សុវឌ្ឍនា

ចែករំលែក៖

ខេត្តតាកែវ៖  លោក ឡាយ វណ្ណះ អតីតៈ អភិបាលខេត្តតាកែវ និងជាកូនប្រសារលោករដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ចុុងក្រោយអស់ការបកស្រាយបំផ្លើសបំប៉ោងបោកប្រាស់មហាជនបានទៀត…ពិតជាបាបកម្មៗ…កម្មពៀរដោយមិនអោយមនុស្សដ៏ឃោឃៅរងចាំទទួលបាបនរកជាតិក្រោយឡើយ។
គឺទីបំផុត មេខ្លោងនៃអំពើឃាតកម្មដ៏អាថ៌កំបាំង សម្លាប់ស្រីកំណាន់របស់ខ្លួន លោក ឡាយ វណ្ណៈ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនហើយ។ នេះបើតាមបញ្ជាក់អោយដឹងពី មន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨។
សមត្ថកិច្ចបានបញ្ជាក់ថា៖ អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ដែលទើបតែត្រូវដកចេញពីតំណែង ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនហើយ នៅម៉ោង១៥៖៣០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ តាមដីកាបង្គាប់ឲ្យឃាត់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឃាតកម្មដ៏អាថ៌កំបាំងសម្លាប់ស្រីកំណាន់របស់ខ្លួន នៅក្រុងដូនកែវ ខេត្តតាកែវ។
មន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លោក ឡាយ វណ្ណៈ ត្រូវបានឃាត់ខ្លួននៅក្នុងក្រុងដូនកែវ ខេត្តតាកែវ តាមដីកាបង្គាប់ឲ្យឃាត់ខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ។
ដូច្នេះត្រង់ចំណុចមហាជនឆ្ងល់ និងលើកឡើងថា៖ ទី១-ចាប់ជនដៃដល់បានហើយ មានទាំងអតីតៈស្នងការរង លោក ឡាយ ណារិទ្ធ បងប្រុសលោក ឡាយ វណ្ណះ អតីតៈអភិបាលខេត្តតាកែវ និងមនុស្ស៤នាក់ទៀត ក្នុងនោះមានស្ត្រីម្នាក់ផងដែរ។
ទី២-គេឆ្ងល់ថាអ្នកទាំងនោះ ជាជនដៃដល់ ចារីប្រព្រឹត្តផ្ទាល់ ពួកគេត្រូវមានគំនុំ ឬទំនាស់អី ជាមួយស្រ្តីរងគ្រោះ។
ទី៣-តើកន្លងមកពួកគាត់ធ្លាប់មានទំនាក់ទំនងជាមួយស្ត្រីរងគ្រោះដែរឬទេ …ហើយក្នុងកម្រិតណា.?
ទី៤-តើគាត់សម្លាប់ស្ត្រីរងគ្រោះនេះ បានចំណេញអ្វី ឬបានផលប្រយោជន៍អី.?
ទី៥-ធម្មតាឃាតករ មុននឹងសម្រេចចិត្តសម្លាប់នរណាម្នាក់ ជាបឋមមានកត្តា៣ កត្តាទី១-សម្លាប់ដើម្បីដោះស្រាយបញ្ហា ឬក៏បិទបាំងនូវអំពើទាំងឡាយ រវាងជនរងគ្រោះនិងជនដៃដល់ កត្តាទី២-ការសម្លាប់របស់ឃាតករ គឺក្នុងន័យសុីឈ្នួល ដើម្បីបានលុយ លាភសក្ការៈពីអ្នកជួល កត្តាទី៣-ការសម្លាប់ជនរងគ្រោះគឺដើម្បីផ្គាប់ផ្គន់ និងសាងគុណសម្បត្តិចំពោះចៅហ្វាយនាយ ឬអ្នកមានគុណរបស់ខ្លួន។
ចុងក្រោយទើបដឹងច្បាស់ក្នុងចំណុចខាងលើ ថា៖ ទីបំផុត មេខ្លោងនៃអំពើឃាតកម្មដ៏អាថ៌កំបាំង សម្លាប់ស្រីកំណាន់របស់ខ្លួន លោក ឡាយ វណ្ណៈ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន។
មុននឹងឈានខល់វាំងននខ្មៅលាតត្រដាងដោយសាលាដំបូងរាជធានីភ្នំពេញ គឺលោក ឡាយ វណ្ណះ ឆ្លើយយកខ្លួនបំភ័ន្តភ្នែកមហាជន តែភាសាគេចវេសពីការទទួលខុសត្រូវនេះ ឃើញថាបកស្រាយរាងក្មេងសេចក្តី ឬភាសាខ្ចីពេក ទើបតម្រុយពិរុទ្ធភាពនៃបទឧក្រិដ្ឋចេះតែធ្វើជោយមន្ត្រីនគរបាលយុត្តិធម៍ ងាយនិងស្រាវជ្រាវ។
ពិតមែនហើយថា៖ ក្នុងលោកនេះមានមែននូវបុណ្យបាប ខណះប្រទេសកម្ពុជាគ្រប់គ្រងដោយច្បាប់ ចុងក្រោយ លោក ឡាយ វណ្ណះ មានឋានះ តួនាទី ផ្ទះវិឡា ស្តុកស្តមសាងអំពើអាក្រក់ បាបកម្មដេកគុកតាមបំណង៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print