មន្រ្ដីជលផលផ្គើននឹងប្រសាសន៍សម្ដេច ហ៊ុន សែន ហាមឲ្យដាក់សម្រាស់កាត់ស្ទឹង បឹង ត្រពាំង និងការឆក់ត្រី

ចែករំលែក៖

ខេត្តកំពង់ធំ ៖ កន្លងមកសម្តេចតេជោ ហ៊ុន សែន ធ្លាប់ចេញសារាចរណ៍ណែនាំ ឲ្យមន្រ្តីរដ្ឋបាលជលផល និងមន្ទីរ ពាក់ព័ន្ឋ ចូលរួមទប់ស្កាត់ការ នេសាទត្រីដោយ ខុសច្បាប់ ដូចជាការដាក់សម្រាស់កាត់ ស្ទឹង បឹង ត្រពាំង និងដៃព្រែក រួមទាំងការនេសាទត្រីដោយប្រើប្រាស់ឧបករណ៍ នេសាទដោយខុសច្បាប់ ដែលបង្កឲ្យមច្ឆជាតិពុំអាចដែលឡើងទៅរកកន្លែងផ្សេងៗដើម្បីរកកន្លែងពងកូនបែបធម្មជាតិ ។

ផ្ទុយទៅវិញលោក យ៉ាន់ វីសាក់ នាយផ្នែករដ្ឋ បាលជលផល ផាត់សណ្តាយ ជាមន្រ្តីម្នាក់ដែលអនុវត្តផ្ទុយពីអនុសាសន៍​របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយពុំមាន ការខ្លាចក្រែងនោះឡើយ ថែមទាំងបាន អនុញ្ញាតឲ្យក្រុមឈ្មួញដែលជាបក្ខពួក និយមដាក់សម្រាស់ តាមបណ្តោយស្ទឹង បឹង ព្រែកស្អេកស្កះទៀតផង ។

មិនតែប៉ុណ្ណោះលោកបានអនុញ្ញាតឲ្យ ក្រុមបក្ខពួករុញស៊ីអូសអ៊ួនក្រឡាញឹកជារៀងរាល់យប់ នៅចំណុចចាប់ពីឃុំ​ផាត​​សណ្តាយ រហូតដល់ទួលនាងស៊ាវ ដោយមាន ឈ្មោះវឿន ជាអ្នករត់ការសមត្ថកិច្ច , ទី២-ចាប់ពីចំណុចទួលនាងស៊ាវដល់ចំណុចចម្ការដំឡូង មានឈ្មោះម៉ៅ ជាអ្នករត់ការ ,ទី៣- ចាប់ពី ចំណុចចម្ការដំឡូងដល់បឹងធំ មានមេការ ឈ្មោះ ធូ ជាអ្នករត់ការចំណុច ទាំងនេះ ស្ថិតនៅឃុំផាតសណ្តាយ ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ។

ពាក់ព័ន្ឋនឹងការចោទប្រកាន់ថា លោក នាយផ្នែករដ្ឋបាលជលផល ផាត់សណ្តាយ ដែលកំពុងតែយកឥទ្ធិពលរបស់ខ្លួនកាង ទៅលើបទល្មើសនេសាទ ដែលត្រូវបាន ហាមឃាត់នេះ អ្នកសារព័ត៌មានយើង ព្យាយាមខលទៅលោកយ៉ាន់ វីសាក់ ហៅ សេដ្ឋីសែ ដើម្បីសុំការបំភ្លឺ ដើម្បីទម្លាយនូវភាពអាថកំបាំងឲ្យផុតពីការចោទប្រកាន់ តែបែរជាលោកលើកទូរស័ព្ទហើយនិយាយ ថា ខលនោះខល ហើយក៏បិទទូរស័ព្ទ ទើបពុំបានសុំការបំភ្លឺបាន នៅរសៀលថ្ងៃ ទី២ ខែមេសា ឆ្នាំ ២០១៨ ។

ប្រជាពលរដ្ឋជាច្រើន បានសំណូមពរ ឲ្យដល់ថ្នាក់ដឹកនាំជួយពិនិត្យលើ សកម្មភាព របស់លោកនាយផ្នែករូបនេះ ដែលមានការសង្ស័យប្រព្រឹត្តអំពើពុករលួយ ក្នុងការចូលរួមជាមួយជនខិលខូចបំផ្លាញមច្ឆជាតិ ដោយពុំគិតពីផលប្រយោជន៍ជាតិ និងប្រជា ពលរដ្ឋទូទាំងប្រទេស ៕ ប៊ុន រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print