RUUD VAN NISTELROOYដង្ហែពាន UEFA CHAMPIONS LEAGUE ២០១៨និងជួបអ្នកគាំទ្រ

ចែករំលែក៖

ភ្នំពេញ៖ កាលពីយប់មិញថ្ងៃទី៣ខែមេសាឆ្នាំ២០១៨ លោក Ruud van Nistelrooy ដែលជាអតីតៈ ខ្សែប្រយុទ្ធ របស់ក្រុម Manchester United និងក្រុម Real Madridបានធ្វើការដង្ហែពាន UEFA Champions League ឆ្នាំ២០១៨និងជួបអ្នកគាំទ្រ រាប់ពាន់នាក់នៅ ស៊ីតធីហល កោះពេជ្ររាជធានីភ្នំពេញដែលនាំមកជូនដោយស្រាបៀរ Heineken ។

វត្តមានរបស់កំពូកីឡាករបាល់ទាត់លោក Ruud van Nistelrooyនៅរាត្រីយប់មិញនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើរដល់អ្នកគាំទ្ររបស់ខ្លួនជាខ្លាំងដោយ លោកមានស្នាមញញឹម និងរួសរាយរាក់ទាក់យ៉ាងខ្លាំងទៅកាន់អ្នកគាំទ្ររបស់លោក ដោយអ្នកគាំទ្រតរបស់លោក គិតថាលោក ជាមនុស្សម្នាក់ដែលគួរស្រលាញ់បំផុតហើយលោក ក៏បានផ្ដល់កិតកតិ្តយក ថតរួបអនុស្សាវរីយ៍ជាមួយអ្នកគាំទ្ររបស់លោកផងដែរ។

អមជាមួយវត្តមាន របស់លោកRuud van Nistelrooy ស្រាបៀរ Heineken ក៏បាន អញ្ជើញតារាចម្រៀងល្បីៗ ដែលប្រចាំព្រះរាជាណាចក្រកម្ពុជា មានដូចជា៖វត្តមានលោក ជីដេវីត កញ្ញាទេព បូព្រឹត្យ ប្រុសឡា និងកញ្ញាឡូរ៉ាម៉មដែលជាតារាចម្រៀងកូនកាត់អាមេរិក ដើម្បីចូលរួមច្រៀងកំដរអារម្មណភ្ញៀវកិត្តិយកជាតិនិងអន្តរជាតិនៅក្នុងរាត្រីនោះផងដែរ។

ក្នុងឱកាសនោះដែរលោក Ruud van Nistelrooyបានមានប្រសាសន៍ថាខ្ញុំ ចង់ទៅលេងឯខេត្ត សៀមរាបខ្លាំងណាស់ ព្រោះខេត្តនេះសម្បូរទៅដោយប្រាងប្រាសាទជាច្រើន ដែលសុទ្ធសឹងតែ ជាប្រាសាទ ដែលមានកេរិ៍ឈ្មោះល្បី នៅទូទាំងសាកលលោក ជាពិសេសខ្ញុំចង់ទៅលេងប្រាសាទអង្គរវត្តខ្លាំងណាស់”។

សូមរំលឹកថា កម្មវិធីដំណើរទេសចរណ៍ រយៈពេលបីថ្ងៃ ត្រូវបានរៀបចំឡើង ដោយស្រាបៀរ Heineken ហើយកម្មវិធីនេះ នឹងជំរុញផ្តល់ឲ្យអ្នកគាំទ្រ ទូទាំងពិភពលោក នូវឱកាសផ្ទាល់ ក្នុងការចូលរួម ទទួលបានភាពរំភើបរីករាយ នៃការទស្សនាការប្រកួតនេះ តាមរយៈយុទ្ធនាការ របស់ស្រាបៀរ Heineken ដែលមានឈ្មោះថា “ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់”៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print