រថយន្តធុនធំបុកនិងកិនម៉ូតូបណ្តាលឲ្យស្ត្រីម្នាក់ធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូព្យាយាមជែងរថយន្ត តែមិនផុត ក្រឡាច់កង់និងឃឿនផ្លូវដួលចូលក្រោមរថយន្តកិនកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅជិតសាលាកូរ៉េ តាមបណ្តោយផ្លូវអូឌឹមកប់ស្រូវ ភូមិស្រែរាជ្ជះ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ សឿន សុជាតិ ហៅ ញ៉ាញ់ ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិទួលសុភី ឃុំវាលស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រ ពណ៌ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 3A 2417 ធ្វើដំណើរតាមបណ្តោយផ្លូវអូឌឹមកប់ស្រូវ ក្នុងទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម សង់ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FU 1971 ធ្វើដំណើរមកពីក្រោយ ហើយបានព្យាយាមជែងរថយន្តផ្នែកខាងស្តាំខណះមកដល់ពាក់កណ្តាលរថយន្ត ក៏ក្រឡាច់ឃឿនផ្លូវ បណ្តាលឲ្យដួលចូលក្រោយរថយន្តកិនបែកក្បាលចេញខួស្លាប់យ៉ាងអាណោចអាធ័ម ។

ក្រោយកើតហេតុ តៃកុងរថយន្តបានចុះពីលើថយន្តគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅនគរបាលជំនាញមកវាស់វែង យករថយន្ត និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារ មកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print