ខេត្តព្រះសីហនុ: ស្រ្តីវ័យកណ្តាលម្នាក់ ខណៈកំពុងជិម៉ូតូសុខៗ ស្រាប់តែក្រឡាច់ដួលបណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹកន្លែងកើតហេតុ ដោយគ្មានអ្នកណាស្គាល់អត្តសញ្ញាណនៅឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង៨ និង ៣០នាទីព្រឹកថ្ងៃ ព្រហស្បតិ៍ ៥ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតតាមផ្លូវបេតុង ជិតភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចពុំទាន់បានបញ្ជាក់អំពីមូលហេតុ យ៉ាងណានោះទេ គ្រាន់តែដឹងថា ស្រី្តម្នាក់អាយុ ជាង៣០ឆ្នាំ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ ២០១៨ ពណ៌ខ្មៅ គ្មាស្លាកលេខ និង មិនបានពាក់មួកសុវត្ថិភាព ពាក់តែមួកក្រណាត់ ព្រមទាំងសង្ស័យគាត់ជិះលឿន ក្រឡាច់នឹងដុំថ្ម បណ្តាលឲ្យដួលតែម្នាក់ឯងបែកក្បាលតែម្តង ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកគ្រួសារសព ដើម្បីមកទទួលយកសពទៅធ្វើបុណ្យតាម ប្រពៃណី ៕ សហការី