ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ត្រូវប្រជាពលរដ្ឋនាគ្នាជួយដេញចាប់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ចក្រោយពីរូបគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់ដែលកំពង់ជិះលើម៉ូតូកង់បីខណៈកំពង់កាន់និយាយ។
ករណីនេះបានកើតឡើងកាលពីថ្ងៃ ព្រហស្បតិ៍ ៥ រោច ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែ មេសា ឆ្នាំ ២០១៨ នៅចំណុចជិតស្ពានអាកាស៧មករា ផ្លូវសហព័ន្ធរុស្សី ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ មួន បញ្ញាសាក់ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិទ្រាសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យនិងមានស្រុកកំណើតស្រុកឧដុងខេត្តកំពង់ស្ពឺ។ចំណែកបក្សពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។
ស្រ្តីរងគ្រោះមានឈ្មោះ ទូច សុម៉ាលី អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិចំការឪឡឹកសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យនិងមានស្រុកកំណើតភូមិជ្រោយថ្មលើឃុំឆ្លូងស្រុកឆ្លូងខេត្តក្រចេះ។
ប្រភពពីស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថានៅមុនពេលកើតហេតុគាតបានជិះម៉ូតូកងបីជាប្រភេទឡាំប៉ាតារួមដំណើរជាមួយបងស្រីមកពីផ្សារអូឫស្សីក្នុងទិសដៅពីកើតទៅលិចលុះដល់ចំណុចកើតហេតុគាត់ក៍យកទូរស័ព្ទ១គ្រឿងម៉ាកអាយហ្វនសុិចភ្លើស កាន់នៅដៃបំណងតេទៅអ្នកផ្ទះមិនទាន់និងបានតេផងស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា២ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៤ព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ1CE3779ជិះឌុបគ្នាមកពីក្រោយហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីគាត់តែមិនបានសម្រេចធ្វើអោយម៉ូតូជនសង្ស័យដួលហើយអ្នករត់ម៉ូតូកង់បីស្រែកថាចោៗទើបប្រជាពលរដ្ឋនៅក្បែនោះនាំគ្នាជួយចាប់់បានម្នាក់យកមកប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាចំណែកបក្សពួកម្នាក់ទៀតរត់គេចខ្លួន។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្រ្តីរងគ្រោះពិតប្រាកដមែនតែមិនបានសម្រេច។បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់បន្តតាមនិតិវិធី៕ ដោយ៖ តុង សីហា