ស្រ្តីចំណាស់អាយុ៧១ឆ្នាំម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់នៅក្នុងព្រៃ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ លោកយាយអាយុ៧១ឆ្នាំម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងព្រៃ ចំងាយពីភូមិ ប្រមាណជាង២គីឡូម៉ែត្រ កាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិដូនម៉ុក (ជាភូមិចាស់) ឃំុកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ស្រ្តីម្នាក់ឈ្មោះ ថោង ងុីម ដែលជាកូនស្រីលោកយាយរងគ្រោះបានបញ្ជាក់ឲ្យដឹងថាថា ម្តាយរបស់ខ្លួនបានដេីរវង្វេងចេញពីផ្ទះបាត់អស់រយៈពេល៣ថ្ងៃមកហើយពោលគឺតាំងពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨កន្លងទៅ។

ប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍ឃំុកន្ទួត បានបញ្ជាក់អោយដឹងដែរថា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៩និង៣០ព្រឹកបានទទួលពាក្យបណ្តឹងមួយច្បាប់ពីក្រុមគ្រួសារលោកយាយរងគ្រោះ ថាលោកយាយបានវង្វេងចេញបាត់ពីផ្ទះ។

មន្ត្រីដដែលបន្តថា នៅវេលាម៉ោង៥.៣០នាទី ល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ក៍ទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាបានប្រទះឃេីញសាកសព ស្ត្រីវ័យចំណាស់ម្នាក់ ដេកស្លាប់នៅក្នុងព្រៃ យ៉ាងអាណោចអាធម័ ដោយមានសភាពស្អុយ រលួយ។ ប្រភពដដែលបន្តអោយដឹងទៀតថា សាកសពលោកយាយរងគ្រោះមានឈ្មោះ សួន ម៉ំុ អាយុ៧១ឆ្នាំ រស់នៅភូមិកំពុងថ្នោត ឃំុកូនសាត់ ស្រុកទឹកឈូ ខេត្តពោធិ៍សាត់ ដោយបច្ចុប្បន្នលោកយាយរស់នៅក្នុងបន្ទុកជាមួយកូនមានឈ្មោះខាងលើ នៅភូមិកន្ទួត ឃំុកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សម្មត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាក្រោយទទួលពត៍មានមន្ត្រីជំនាញ បានចុះធ្វើកុសលវិច្ច័យទៅលេីសពឃើញថា ពិត ជាស្លាប់ដោយសាវគាត់ង្វេង មិនមែនជាអំពើឃាតកម្មនោះទេ បន្ទាប់មកក៍បានប្រគល់សាកសពអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ម្ចាស់ចំការ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print