ភ្នំពេញ ៖ ធ្លាប់ឮតែគេនិយាយតៗគ្នាបែបជាការលេងសើចចំអកឡកលើយដាក់គ្នាថា៖ «អោយតែមានលុយ មានអំណាច អាចហៅខ្មោចមករាំលេងបាន» ការពិតមិនដូច្នោះទេ គ្រាន់ជាពាក្យបង្អាប់ដាក់គ្នាប៉ុណ្ណោះ។
បច្ចុប្បន្នពាក្យនេះបែរទៅមានរឿងនេះ ក្លាយជាការពិតកើតឡើងទៅវិញ…? ..សឹងតែមិនគួរជឿសោះ ខណះកើតមាននៅក្នុងភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយលោកអ្នកមានលុយគួរសមមួយរូប ឈ្មោះ ហ៊ុន ប៊ុនធឿន ហៅតាលាង (មិនមែនសែស្រឡាយ សម្តេចតេជោ ហ៊ុន សែន ទេ) គាត់មានឥទ្ធិពលមែន គឺគាស់ខ្មោចដែលស្លាប់១៣ថ្ងៃទៅហើយ (មរណៈភាពថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៩៨) ឡើងមកផ្តិតមេដៃលើលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៨ ។
អ្វីដែលជាការពិតគឺលោកចៅសង្កាត់ភ្នំពេញថ្មីគាត់ហ៊ានទាំងបញ្ជាក់ថា៖ បានឃើញ និងបញ្ជាក់ថា ស្នាមមេដៃខាងលើនេះ ពិតជាស្នាមមេដៃរបស់ ឈ្មោះ ហួត ងៀម,ហ៊ុន ប៊ុនធឿន,ជួប ណាត,ងួន ប៉ុន,ជា សារ៉ន ផ្តិតមេដៃចំពោះមុខពិតប្រាកដមែន។ ផ្ទុយទៅវិញ ឈ្មោះ ហួត ងៀម បានស្លាប់មិនចាំថ្ងៃខែ តែឈ្មោះ ងួន ប៉ុន (មរណៈភាពថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៩៨) មានន័យថា៖ ស្លាប់មុនការធ្វើលិខិតផ្ទេរសិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លីនេះរយះពេល១៣ថ្ងៃ ចុះហេតុអី លោក ហ៊ុន ប៊ុនធឿន ហៅតាលាងគាស់ខ្មោចមកផ្តិតមេដៃបាន..ហើយចៅសង្កាត់ភ្នំពេញថ្មី លោកជុំ សារ៉ាយ បញ្ជាក់ថាខ្មោចផ្តិចមេដៃចំពោះមុខគាត់…?
លើលិខិតផ្ទេរសិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លី នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៨នេះទៀតសោត ប្រហែលជាអង្គភាពសង្កាត់ភ្នំពេញថ្មីមានទាំងស្មៀន ទាំងចៅសង្កាត់ខ្វះខាតប្រដាប់ផ្តិតមេដៃហើយមើលទៅ.. ទើបអ្នកផ្ទេរ(ខ្មោច) អ្នកទទួល និងសាក្សីដឹងឮ កាន់តាំប៉ុងផ្តិតមេដៃយកមកម្នាក់មួយ រៀងៗខ្លួន ទើបជាក់ស្តែង លើលិខិតនេះមានស្នាមមេដៃមានពណ៍ខុសគ្នាទាំងអស់ និងមានស្នាមកោសលុបជាច្រើន(អាចភាគីខាងខ្មោចតវ៉ារឿងសសេរខុសអីមួយហើយមើលទៅ…???
លិខិតផ្ទេរសិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លី ចុះនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៨ មានខ្មោចផ្តិតមេដៃនេះត្រូវបានបែកធ្លាយនៅព្រឹកថ្ងៃសុក ៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីលោកមេធាវី ហុង ប៊ុនហួរ លោក មេធាវី លី ច័ន្ទតុលា និងមេធាវី កញ្ញា ធីម សុភាព យក ជាមេធាវីការពារក្តីអោយ លោក ហ៊ុន ប៊ុនធឿន ហៅតាលាង យកមកបង្ហាញ គណៈកម្មការអាជ្ញាសាលាចុះមកអនុវត្តសាលដិកា និងដិការក្សាការពារ នៅចំណុចភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
ករណីនេះក៏លេចចេញ ស្ត្រីវ័យជាង៥០ឆ្នាំ ឈ្មោះ ងួន សាវ៉ន និងកូនប្រុស២នាក់ ត្រូវជាកូនសព ជាចៅសពឈ្មោះ ងួន ប៉ុន ម្ចាស់ដីដើមកាន់ឯកសារមកស្រែកទ្រហ៊ោធំ និងចោទប្រកាន់ថា៖ ឈ្មោះ ហ៊ុន ប៊ុនធឿន ហៅតាលាង ជាជន ខិលខូច បានក្លែងមេដៃសពឪពុក ជីតារបស់គាត់ នៅលើលិខិតផ្ទេរសិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លី នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៨ ខណះឪពុក ជីតាគាត់បានស្លាប់តាំងពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៩៨ មុនលិខិតនេះ១៣ថ្ងៃនោះ។
ពួកគាត់បន្តថា៖ ឈ្មោះ ហ៊ុន ប៊ុនធឿន ហៅតាលាង យកលិខិតក្លែងនេះទៅភូតកុហកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អះអាងថាជាម្ចាស់ដីដើមរំលោភយកដីគាត់ដើម្បីធ្វើ សជណ លេខ៦៩១ ឈានដល់ធ្វើប្លង់រឹងលើដីបឹងទំហំ៦,១៦ហិតា ក្នុងនោះរំលោភលើដីពួកគាត់៣ហិតា ដែលពួកមានឯកសារសំអាងច្បាស់លាស់។
ជនរងគ្រោះបានស្រែកយំនៅចំពោះមុខ លោក ហ៊ុន ប៊ុនធឿន ហៅតាលាង អោយឈ្មោះនេះចេញមុខមកបកស្រាយការពិត ហេតុអីក៏ក្លែងមេដៃឪពុក ជីតាគាត់ ដែលស្លាប់ទៅហើយនៅតែមិនលើកលែង..? ក្នុងនោះពួកគាត់លើកដៃសំពះអង្វរសូមអោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលពួកគាត់ គោរព ស្រឡាញ់ពេញបេះដូង ជួយផ្តល់យុត្តិធម៍អោយពួកគាត់ផង។
រឿងនេះបើដឹងដល់សម្តេចតេជោ..ពិតណាស់ថា៖ និងមានមនុស្សមិនតិចនាក់ទេប្រឈមនិងផ្លូវច្បាប់ ខណះសម្តេចស្អប់បំផុតក្រុមមន្ត្រីគ្រាប់ល្ពៅជាន់ករ រាស្ត្របែបៗនេះ…ចាំមើលបន្តិចសិនតើវាំងននដ៏ខ្មៅងងឹតសាងឡើងដោយបុគ្គលឈ្មោះ ហ៊ុន ប៊ុនធឿន ហៅតាលាង (មិនមែនជាសែស្រឡាយ សម្តេចតេជោ ហ៊ុន សែន)នេះ គាត់មានឥទ្ធិពលភូតកុហកសម្តេចតេជោ ជោគជ័យតាមចេតនាទុច្ចរិតរបស់គាត់ឬអត់ចុងក្រោយ..?????
ដោយ៖ ទស្សនះប្រជាជន