រថយន្តយីឌុបថយកិនអ្នកជិះម៉ូតូរបួសធ្ងន់ម្ដាយ និងកូនប្រុស

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់ និងកូនប្រុសបានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏កម្រមួយ ដោយរថយន្តធុនធំ ១គ្រឿងប្រភេប្រភេទយីឌុប។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏កម្រខាងលើ បានកើតឡើងនៅវេលាម៉ោង៤ និង៤៥នាទី រសៀលថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិក្របៅជុំ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនរងរបួសជាអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៩ ពណ៍ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1E 3725 ឈ្មោះ ជ័រ សារូ ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្របៅជុំ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ(របួសបាក់ភ្លៅទាំងសងខាង) អ្នករួមដំណើរត្រូវជាកូនប្រុសឈ្មោះ វិត ចិត្រា អាយុ ២ឆ្នាំ(របួសបែកប្រអប់ជើងខាងស្ដាំ) ។

ប្រភពខាងលើបន្តថា មុនកើតហេតុគេឃើញរថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ប្រភេទយីឌុប(ភ្លៅ៥) ពណ៍ទឹកប៊ិចឆ្នូតលឿង ពាក់ស្លាកលេខ តាកែវ 3A 1852 ឈប់នៅកន្លែងកើតហេតុ នៅគ្រានោះដែរគេឃើញអ្នកជិះម៉ូតូ ២នាក់ម្ដាយ និងកូនមកឈប់ពីក្រោយ ខណៈនោះរថយន្តដាក់លេខអាយ៉ែ(ថយក្រោយ) ទំនងអាចសង្ស័យមើលម៉ូតូមិនឃើញក៏កិនបែបនេះតែម្តង ។

ប្រភពដដែលបន្តទៀតថា ភ្លាមៗនោះជនរងរបួសម្ដាយ និងកូនប្រុស បានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកអ្នកបើកបររថយន្តបង្កបានរត់គេចបាត់ស្រម៉ោល ដោយឡែក៖ វត្ថុតាងម៉ូតូ រថយន្តបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ រង់ចាំដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ៕ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print