អភិបាលរាជធានីភ្នំពេញ ដាំកូនឈើជាង ៣០០០ដើមនៅខណ្ឌសែនសុខ ដើម្បីលើកសោភណ្ឌភាពទីក្រុងបៃតងនិង បរិស្ថានល្អ

ចែករំលែក៖

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង រួមជាមួយលោក Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុន ប្រចាំប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី៧ មេសានេះ បានអញ្ជើញដាំកូនឈើចម្រុះជាង៣០០០ដើមនៅទីតាំងមួយ ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ដើម្បីធ្វើឲ្យរាជធានីភ្នំពេញ ជាទីក្រុងបៃតងនិងមានបរិស្ថានល្អ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៏ថា៖ ការដាំដើមឈើនាពេលនេះ គឺមានបំណងដើម្បីឲ្យទីក្រុងរបស់យើង មានពណ៌បៃតងស្អាត មាន បរិស្ថានល្អ ។ ក្រោយឆ្នាំ១៩៧៩ ប្រទេសកម្ពុជាមិនសេស សល់អ្វីទេ គឺផ្តើមពីចំណុចសូន្យ ប៉ុន្តែក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេស ដែលខ្ទេចខ្ទាំដោយសង្គ្រាមមួយនេះ បានក្លាយជាប្រទេសមួយ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។ ដោយឡែកសម្រាប់រាជធានីភ្នំពេញ មានការរីកចម្រើនយ៉ាងខ្លាំង ដោយយើងបាននិងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា ផ្លូវ ស្ពាន លូ អគារខ្ពស់ៗ ខុនដូ ដែលនាំឲ្យមានការទាក់ទាញ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគទុន មកទេសចរណ៍ និងបណ្តាក់ទុន រកស៊ីនៅស្រុកយើង យ៉ាងច្រើនសន្ធឹកសន្ធាប់។

លោកឃួង ស្រេង បានបន្តថា៖ ការដាំដើមឈើ នៅពេលនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ ធ្វើឲ្យរាជធានីភ្នំពេញ មានភាពស្រស់ស្អាត ជាទីក្រុងបៃតង ទទួលបាននូវការទាក់ទាញ។

លោកបន្តថា៖ ស្ថិតក្នុងម្លប់សន្តិភាព ដែលបានមកពីការលះបង់គ្រប់បែបយ៉ាង របស់សម្តេចតេជោ បានធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចំរើន និងបានធ្វើឲ្យជីវភាពប្រជាជនធូធារផងដែរ។ ទន្ទឹមនឹងនេះ ប្រជាជនខ្មែរយើង ក៏បានអភិវឌ្ឍនខ្លួនឲ្យទាន់សម័យកាលផងដែរ ដោយមានលុយមានកាក់ទិញទំនិញទំនើបៗ ល្អៗ ហើយក៏ មិនបាច់ទៅទិញទំនិញទាំងនេះ នៅប្រទេសជិតខាងទៀតដែរ ដោយសារតែយើងមានផ្សារទំនើបៗ ជាច្រើន នៅក្នុងរាជធានីភ្នំពេញរបស់យើង។ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ នឹងខិតខំការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាព លរដ្ឋដើម្បីឲ្យរាជធានីភ្នំពេញទទួលបានការជឿទុកចិត្តពីភ្ញៀវជាតិ អន្តរជាតិ និងអ្នកវិនិយោគ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print