មី​យ៉ា​ន​ម៉ា​ រង់ចាំ​រដ្ឋាភិបាល​ថ្មី​ ប្រកបដោយ​ប្រជាធិបតេយ្យ​ពិតប្រាកដ

ចែករំលែក៖

​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​ជឿជាក់​ថា​ ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​៨​ ខែវិច្ឆិការ​ខាង​មុខ​ កើតឡើង​ដោយ​សេរី​ យុត្តិធម៌​ ហើយ​ជ័យ​ជំ​នេះ​អាច​ធ្លាក់​ទៅ​លើរ​គណបក្សប្រឆាំង​ដឹកនាំ​ដោយ​លោកស្រី​អ៊ុ​ង​ សាន​ស៊ូ​ជី​ ។​

Myanmar's pro-democracy leader Aung San Suu Kyi arrives by car to speak in front of a statue of her father, General Aung San, to mark his 100th birthday anniversary in his hometown of Natmauk, in the Magway district of central Myanmar, February 13, 2015. A new law that enables Myanmar to hold a referendum on amending the constitution is unlikely to bring changes that would allow opposition leader Suu Kyi to become president after this year's general election, a ruling party MP said on Thursday.  REUTERS/Soe Zeya Tun (MYANMAR - Tags: POLITICS ANNIVERSARY)

​ពលរដ្ឋ​មី​យ៉ា​ន់​ម៉ា​ជាង​៣០​លាន​នាក់​នឹង​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ការិយាល័យ​បោះ​ឆ្នោត​៦៦៤​កន្លែង​ដើម្បី​ជ្រើសរើស​តំណាងរាស្ត្រ​ដែល​ខ្លួន​ពេញ​ចិន​។​ ការ​បោះ​ឆ្នោត​លើក​នេះ​ គឺជា​ប្រវត្តិសាស្ត្រ​ដោយ​មាន​បេក្ខភាព​ចូលរួម​ប្រកួតប្រជែង​រហូត​ដល់​ទៅ​៦០០​នាក់​មក​ពី​ណ​គ​បក្សនយោបាយ​ចំនួន​៩២​ទូ​ទាំង​ប្រទេស​។​ ក្រៅពី​នេះ​នៅ​មាន​បេក្ខភាព​សេរី​មិន​ស្ថិត​នៅ​ក្នុង​គណបក្ស​នយោបាយ​ណាមួយ​មាន​រហូត​ដល់​ទៅ​៣០០​នាក់​។​នេះ​ជា​ការ​បោះ​ឆ្នោត​ប្រគ​ប​ដោយ​ប្រជាធិបតី​ តម្លាភាព​បំផុត​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន​ម៉ា​ មិន​ធ្លាប់​មាន​រយពេល​ជា​ច្រើន​ទស្ស​វត្ត​កន្លង​មក​។​

​អគ្គនាយករង​កម្មវិធី​ប្រជាធិបតេយ្យ​ របស់​ម​ជ្ឈ​ម​ណ្ឌុ​ល​ Carter​ របស់​អា​មេ​រិ​ក​ លោក​Jonathan​ Stonestreet​បញ្ចា​ក់ថា​ ក្រុម​អ្នក​ស​ង្គេ​ត​ការ​មាន​ភាព​ទូលំ​ទូ​លយ​ មិន​មានការ​លាក់​លៀប​អ្វី​នោះ​ឡើយ​ ។​ នេះ​គឺជា​ការ​បោះ​ឆ្នោត​ដែល​គួរ​ឲ្យ​ទុកចិត្ត​បំផុត​។​ មាន​ក្រុម​អ្នក​អ​ង្គេ​ត​ការ​ជាង​២០០​នាក់​មក​ពី​បរទេស​និង​ជាង​២០០​នាក់​ និង​នៅ​ក្នុងស្រុក​ជាង​១០០០​នាក់​ អាច​ចូល​ទៅ​កាន់​គ្រប់​ការិយាល័យ​បោះ​ឆ្នោត​ដោយ​គ្មាន​ការ​រារាំង​ឡើយ​។​

​ក្រុម​យុវជន​មី​យ៉ា​ន​ម៉ា​បាន​បញ្ចា​ក់ថា​ប្រសិនបើ​ការ​បោះ​ឆ្នោត​ប្រ​ព្រិ​តទៅ​ដោយ​ប្រជាធិបតេយ្យ​១០០​ភាគរយ​នោះ​ គណបក្ស​របស់​លោកស្រី​អង​សាន​សូ​ជី​ប្រក​ដិ​ជា​ទទួល​ជ័យ​ជំនះ​ជា​មិន​ខាន​។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​របស់​លោក​ថៀន​ សេន​ មិន​ទាន់​បាន​កែទម្រង់​ជា​ដុំ​កំ​ភូ​ន​នៅឡើយ​ក្នុង​រយៈពេល​៥​ឆ្នាំ​ដឹកនាំ​ប្រទេស​ ។​ នៅ​ពេល​នេះ​ មហាជន​បាន​បង្ហាញ​ការ​ជឿជាក់​ទៅ​លើ​រដ្ឋាភិបាល​ថ្មី​ដែល​កើតឡើង​ប្រកបដោយ​ប្រជាធិបតេយ្យ​។​

​ចំណុច​ដែល​សំខាន់​បំផុត​នោះ​គឺ​លោកស្រី​អ៊ុ​ង​ សាន​ស៊ូ​ជី​ មិន​អាច​ក្លាយជា​ប្រធានាធិបតី​ឡើយ​ បើ​ទោះបី​គណបក្ស​របស់​លោកស្រី​ទទួល​ជ័យ​ជំនះ​ក៏​ដោយ​។​ តាម​មាត្រា​ទី​៥៩​ ក្នុង​រដ្ឋធម្មនុញ្ញ​មី​យ៉ា​ម៉ា​ មិន​អនុញ្ញាត​អ្នក​ដែល​ដែល​មានកូន​ជាស​ញ្ចា​តិ​បរទេស​ធ្វើ​ជា​ប្រធានាធិបតី​៕​

images24a_jxnm

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print