លោក នួន គ្រឹះស្នា ចុះពិនិត្យការងារបូមទឹកបញ្ចូលអាងសម្រាប់ផ្គត់ផ្គង់ស្រូវប្រដេញទឹករបស់បងប្អូនប្រជាកសិករនៅក្នុងស្រុកពួក និងស្រុកជីងក្រែង

ចែករំលែក៖

សៀមរាប៖ នាថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ លោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានដឹកនាំក្រុមការងារមន្ទីរ ចុះពិនិត្យការងារបូមទឹកបញ្ចូលអាងសម្រាប់ផ្គត់ផ្គង់ស្រូវប្រដេញទឹករបស់បងប្អូនប្រជាកសិករនៅក្នុងស្រុកពួក និងស្រុកជីងក្រែង ខេត្តសៀមរាប ។
លោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា អាងទឹកចំនួន ០៥ កន្លែង ស្ថិតក្នុងឃុំព្រៃជ្រូក ឃុំមុខប៉ែន ស្រុកពួក និងឃុំគោកធ្លកក្រោម ស្រុកជីក្រែង កំពុងត្រូវបានបូមទឹកបំពេញ សម្រាប់ផ្គត់ផ្គង់ស្រូវប្រដេញទឹកប្រមាណ ៧៤០ ហិកតា ។ លោក នួន គ្រឹះស្នា បានបន្តថា ក្រោយពីបានចុះពិនិត្យជាក់ស្តែង ឃើញថា អាងទឹកទាំង ៥ នេះ មិនទាន់មានទឹកគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការក្នុងការបង្កបង្កើនផលស្រូវប្រាំងនាពេលខាងមុខនៅឡើយ ដែលទាមទារឱ្យមានការបូមយកទឹកពីបឹងទន្លេសាបមកបំពេញបន្ថែម ។ លោកបន្តថា ដោយសហគមន៍ទំនប់ទាំង ៥ មានម៉ាស៊ីនបូមទឹកនៅនឹងទីតាំងស្រាប់ ដូចនេះមន្ទីរបានឧបត្ថម្ភប្រេងសម្រាប់ដំណើរការបូមទឹកបញ្ចូលអាងទាំងនេះ ។
លោកប្រធានមន្ទីរ បានបន្តថា ក្រៅពីទីតាំងដែលបាន និងកំពុងដំណើរបូមខាងលើ ក្រុមការងារមន្ទីរក៏បាន និងកំពុងបន្តចុះពិនិត្យនៅតាមបណ្តាទីតាំងផ្សេងៗទៀតផងដែរ ។ 
    
   


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print