ខេត្តពោធិ៍សាត់ ៖ ក្នុងរយៈពេល២ថ្ងៃប៉ុណ្ណោះ មនុស្សប្រុស ស្រី ក្មេង ចាស់ យ៉ាងតិច១៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បានស្លាប់, រងរបួសធ្ងន់ និងស្រាលដោយសារតែគ្រោះថ្នាក់ចរាចរណ៍៣ករណីផ្សេងគ្នា នៅតាមផ្លូវជាតិលេខ៥ ។
សមត្ថកិច្ចខេត្តពោធិ៍សាត់បានបញ្ជាក់ថា មនុស្ស២នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២លើកផ្សេងគ្នានៅស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ។
លុះនៅវេលាម៉ោងរសៀលថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ស្រាប់តែឡានសាំយ៉ុងមួយគ្រឿងមកដល់ស្រុកក្រគរ បានផ្ទុះកង់ក្រឡាប់បណ្តាលឲ្យស្លាប់ និងរបួស សរុបមនុស្ស១០នាក់ទៀត៕ ប៉ឹម ពិន
...