មន្ត្រី​យោធា​កង​វិ​ស្វ័ក​ម្ម​ខេត្ត​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់​ ខណៈ​កំពុង​ជិះ​ម៉ូតូ​

ចែករំលែក៖

​ខេត្តស្ទឹងត្រែង​៖​ មន្ត្រី​យោធា​ម្នាក់​ត្រូវ​បាន​រថយន្ត​បុក​ស្លាប់​ ខណៈ​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៩​ ត្រង់​ចំណុច​ចម្ងាយ​ពី​ផ្លូវបំបែក​ជា​បួន​ប្រហែលជា​១៥០​ម៉ែត្រ​ ឆ្ពោះទៅ​ស្ពាន​មេគង្គ​ថ្មី​ ស្ថិត​ក្នុងភូមិ​រា​ជានុ​កូ​ល​ សង្កាត់​ស្ទឹង​ត្រែង​ ក្រុង​ស្ទឹង​ត្រែង​។​

07-11-201562091

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុ​ការ​នោះ​បាន​និយាយ​ថា​ ពួក​គាត់​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ ស៊េរី​ឆ្នាំ​២០០២​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1I-5013​ ក្នុង​ល្បឿន​យឺតៗ​។​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ស្រាប់តែ​ឃើញ​រថយន្ត​យី​ឌុ​ប​ មួយ​គ្រឿង​ទៀត​បើក​ក្នុង​ល្បឿន​លឿន​ ស្រប​ទិស​គ្នា​ បាន​បុក​ពីក្រោយ​ម៉ូតូ​ជន​រង​គ្រោះ​យ៉ាង​ពេញទំហឹង​ បណ្តាល​ឲ្យ​កិន​ជន​រង​គ្រោះ​ចំ​មួយ​ចំ​ហាង​ខ្លួន​រហូត​ដល់​ក្បាល​ ព្រមទាំង​បែក​មួក​សុវត្ថិភាព​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​ ហើយ​រថយន្ដ​បង្ក​ក៏​បាន​បន្ថែម​ល្បឿន​ រត់គេច​ខ្លួន​បាត់​ស្រមោល​។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ឡាំង​ ជែង​ ភេទ​ប្រុស​ អាយុ​៤៧​ មានមុខ​ងារ​ជា​មន្ត្រី​យោធា​កង​វិ​ស្វ័ក​ម្ម​ខេត្ត​ រស់នៅ​ភូមិ​បាន​មៃ​ ឃុំ​កំ​ភុ​ន​ ស្រុ​ន​សេ​សាន​ ខេត្តស្ទឹងត្រែង​។​ បច្ចុប្បន្ន​ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ បងប្អូន​ សាច់ញាតិ​ នាំ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕​

62095 62094sew (2)

...

ដោយ៖ វិបុល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print