ភ្នំពេញ៖ ជនសង្ស័យ ដែលសម្លាប់នារីម៉ាស្សា នោះ ឥឡូវនេះ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌចំការមន សហការជាមួយកម្លាំងនគរបាលផ្សារដើមថ្កូវ ចាប់ខ្លួនបានហើយ កាលវេលាម៉ោង១២ និង៣០នាទី ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ករណីឃាតកម្មខាងលើនេះ បានកើតឡើងកាលវេលាម៉ោង៧ព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៣៦៥ ផ្លូវលេខ១៦៣ស្ថិតនៅ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
អាជ្ញាធរ បានសួរនាំក្រុមគ្រួសារសាកសពថា សពឈ្មោះ សួង លីនណា អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកម៉ាស្សា ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅ ភូមិភ្នំសំពៅកើត ឃ៉ំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានកូនប្រុស2នាក់ ឈ្មោះ រិទ្ធិ រាជ្យ អាយុ 5ឆ្នាំ ម្នាក់ទៀតអាយុ3ឆ្នាំ ឈ្មោះ រិទ្ធិ សាក់ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងក្រុមគ្រួសារសាកសពបានឲ្យដឹងថា មុនពេញកេីតហេតុជនរងគ្រោះបានទូរសព្ទ័ទៅអ្នកផ្ទះនៅឯស្រុកថាមិនបានទៅស្រុកទេពីព្រោះជនរងគ្រោះអត់មានលុយទេបានទិញ់របស់របរគ្រឿងអលង្ការអស់ចាំពីរបីថ្ងែទៀតមានលុយបានទៅលេងស្រុកហេីយពេលនោះជនរងគ្រោះក៍បានផ្ដាំផ្ញេីបងប្អូនឲ្យជួយមេីលថែរកូនគាត់ផងលុះមកដល់ថ្ងែទី១៧ ខែមេសា ឆ្នាំ២០១៨ប្រជាពលរដ្ឋដែលរស់នៅជិតផ្ទះរបស់ជនរងគ្រោះក៍មានការភ្ញាក់ផ្អើលថាស្រ្ដីជនរងគ្រោះបានស្លាប់ក្នុងផ្ទះជួយមួយកន្លែងដែលនៅជិតកន្លែងគាត់ធ្វេីការក៍ប្រជាពលរដ្ឋក៍បានទូរសព្ទ័ទៅប្រាប់សាច់ញ្ញាតិជនរងគ្រោះទេីបសាច់ញ្ញាតិបានទទួលដំណឹងក៍មកដល់ផ្ទះជួលដែលជនរងគ្រោះបានស្លាប់ ។
បើតាមលោកហ៊ាង ថារ៉េត អធិការរងខណ្ឌ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ហុង សុខហេង អាយុ ៤១ឆ្នាំ ស្នាក់នៅកន្លែងម៉ាស្សា KS នៅផ្លូវ ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ជាបុគ្គលិកហាងម៉ាស្សាKS កាន់ផ្នែកស្ទីមសូណា ។
លោកនាយប៉ុស្តិ៍បន្តថា ជនសង្ស័យបានសារភាពថា មូលហេតុដែលឈានដល់ហ៊ានសម្លាប់នារីជាសង្សារនេះ ដោយសារប្រច័ណ្ឌនឹងនារីរងគ្រោះ ដែលចង់ចែកផ្លូវ និងឧស្សាហ៍និយាយសារសងគ្នារាល់យប់ តាមទូរស័ព្ទជាបុរសផ្សេង ៕
ដោយ៖ ស រស្មី