ខេត្តត្បូងឃ្មុំ ៖ កាលពីវេលាម៉ោង១១ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ មានករណីភ្លេីងឆេះផ្ទះប្រជាពលរដ្ឋនៅភូមិទួលថ្មី ឃុំ គរ ស្រុកត្បូងឃ្មុំ អស់ចំនួន៦ខ្នង ។
សេចក្តីរាយការណ៍បានអោយដឹងថា ម្ចាស់ផ្ទះដែលរងគ្រោះ ដោយអគ្គិភ័យឆេះបំផ្លាញមានឈ្នោះ ៖
១-លី.អីុសា ភេទប្រុស ២-សុះ. អីុត ភេទប្រុស ៣-ឯល.ប៉ោស៊ីយ៉ះ ភេទស្រី ៤- សា.យ៉េប ភេទប្រុស ៥-ម៉ាត់. អុីត ភេទប្រុស និង៦-សុះ.អំុមីុ ភេទស្រី ។ អ្នកទាំង៦នាក់ ជាជនជាតិខ្មែរអ៊ិស្ល។
ក្នុងការចុះជួយអន្តរាគមន៍ កំលាំងរបស់អធិការដ្នានននគរបាលស្រុកត្បូងឃ្មុំបានប្រើប្រាស់រថយន្តអធិការដ្ឋានក្រុង
សួង , តំបែរ, អូរាំងឪ ,ក្រូចឆ្មារ,និងរថយន្តស្នងការដ្ឋាននគរបាល។
សមត្ថកិច្ចបានអោយដឹងថា ការឆេះនេះផ្តើមចេញពីផ្ទះឈ្មោះសា.យ៉េប ដោយទុស្សេខ្សែភ្លេីង៕វណ្ណ:
...