កងរាជ​អាវុធហត្ថ ឃាត់ខ្លួនយុវជនម្នាក់ដែលបង្ហោះ Facebook ថា «ស៊ីឈ្នួលសម្លាប់មនុស្ស» យកទៅសួរនាំ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ យុវជនម្នាក់មាន Account Facebook ឈ្មោះ «Meng Hour» ដែលបានបង្ហោះនៅលើ Facebook របស់ខ្លួនថា «ស៊ីឈ្នួលសម្លាប់មនុស្ស» ត្រូវបានកម្លាំងអាវុធហត្ថ ខេត្ដកំពង់ធំឃាត់ខ្លួន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ រួចបញ្ជូនទៅកាន់មន្ទីរយុត្តិធម៌នៃអាវុធហត្ថខេត្ត ដើម្បីធ្វើការសួរនាំ។

បើតាមមន្ដ្រីអាវុធហត្ថខេត្ត បានបញ្ជាក់ប្រាប់ឱ្យដឹងថា ៖
នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះថា យុវជនខាងលើនេះ មានឈ្មោះ ហ៊ីម សុខហ័រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

ក្នុងពេលសួរចម្លើយនោះ យុវជនខាងលើ បានសារភាពថា ខ្លួនបាន Share យករូបគេ កាន់កាំភ្លើងយកមកបង្ហោះ ហើយសរសេរថា «ស៊ីឈ្នួលសម្លាប់មនុស្ស» គ្រាន់តែចង់បង្អួតមិត្តភក្តិ តែប៉ុណ្ណោះ តាមពិតពុំមានកាំភ្លើងអ្វីឡើយ។

ក្រោយពីបានសួរនាំរួចរាល់ កម្លាំងអាវុធហត្ថខេត្ដកំពង់ធំ បានធ្វើការអប់រំ និងអនុញ្ញាតឱ្យយុវជនខាងលើវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕ប៊ុន រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print