លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន បានចាត់តាំងក្រុមការងារ និងសហការីចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវសម្ភារៈ ថវិកាជូនដល់លោកអនុសេនីយ៍ឯក គង់ សុផាត

ចែករំលែក៖

ខេត្តព្រៃវែង៖  អនុវត្តន៍តាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានចាត់តាំងក្រុមការងារដឹកនាំដោយលោកវរសេនីយ៍ឯក គឹម ផានី មេបញ្ជាការរង ទទួលការងារយុត្តិធម៌ និងសហការីបានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវសម្ភារៈ ថវិកាជូនដល់លោកអនុសេនីយ៍ឯក គង់ សុផាត មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយអន្ទរ កងរាជអាវុធហត្ថខេត្តព្រៃវែង ដែលកំពុងសម្រាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា ( ពេទ្យ ១៧៩ ) រាជធានីភ្នំពេញ ។

   នៅព្រឹកថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨។ ក្នុងនោះដែរលោកវរសេនីយ៍ឯក គឹម ផានី និងសហការីបាន បានជូនពរលោកអនុសេនីយ៍ឯក គង់ សុផាត ឆាប់ជាសះស្បើយ និងឆាប់បានចូលបម្រើការជូនអង្គភាពវិញ និងបានប្រគល់ថវិកាចំនួន ១.០០០.០០០ រៀល, ទឹកដោះគោឆៅ ០៣យួរ, ទឹកផ្លែឈើ ០១ កេស, ទឹកបរិសុទ្ធ ០១ កេស និងមី ០៣ កេសផងដែរ។ ថវិកាទាំងនេះ ជាថវិកាផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ មេបញ្ជាការ និងលោកស្រី ព្រមទាំងនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តព្រៃវង ទាំងអស់ ទាំងនេះសបញ្ជាក់ឱ្យឃើញថា លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ តែងតែគិតគូយកចិត្តទុកដាក់ចំពោះមន្រ្តីក្រោមឱវាទ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print