ក្រុងប៉ោយប៉ែត ៖ ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតផ្ទះចំនួន១២គ្រួសារ នៅភូមិទំនប់ ក៥សង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានទទួលគ្រឿងបរិភោគ និងឧប្បភោគ ពីលោកអ៊ឹមសុភារៈនាយប៉ុស្ដ៏រដ្ឋបាលប៉ោយប៉ែតកាលពីព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០១៨នេះ។នៅក្នុងការចែកជូនគ្រឿងបរិភោគនិងឧបភោគនោះមានការចូលរួមពីលោកមែន សោភណ័្ឌអភិបាលរងក្រុងប៉ោយប៉ែតនិងលោកភោគ លនចៅសង្កាត់បៅយប៉ែតព្រមទាំងកម្លាំងសមត្ថកិច្ចក្រោមឧវាទផងដែរ។
លោកមែន សោភណ្ឌ័អភិបាលរងក្រុងប៉ោយប៉ែតមានប្រសាសន៏ថាលោកអគុណដល់លោកអ៊ឹមសុភារៈនាយប៉ុស្ដ៏រដ្ឋបាលប៉ោយប៉ែតម្ចាស់ជំនួយបានចែករំលែកនៅថវិការផ្ទាល់ខ្លួនយកទៅទិញគ្រឿងឧប្បភោគនិងគ្រឿងបរិភោគជាច្រើនយកផ្ដល់ជូនពុក ម៉ែដែលជួបនៅគ្រោះមហន្តរាយដោយខ្សល់កន្ត្រាក់រលំផ្ទះកាលពីដើមខែកន្លងមករួមទាំង ខាតបង់ពេលវេលារកស៊ី ដោយមើលឃើញពីទុក្ខលំបាកបែបនេះហើយទើបលោកមេប៉ុស្ដ៏និងក្រុមគ្រួសារលោកជួយចែករំលែកទាន់ពេលវេលា ដែលពួកគាត់ទង្ទឹងរងចាំ។
នៅក្នុងការផ្ដល់ជូនដល់បងប្អូនដែលជួបផលលំបាក់នោះលោកមេប៉ុស្ដ៏បានផ្ដល់ជូនក្នុងមួយគ្រួសារអង្ករ២៥គីឡួក្រាម/មីមួយកេះ/ប្រេងឆា១ដប៥លីត្រ/ទឹកត្រី១យួ៦ដប/ទឹកស៊ីអ៊ីវ១យួ៦ដប/ទឹកសុទ្ធ២យួ/ត្រីខ៥កំប៉ុង/សារ៉ុង១/ក្រម៉ា១/ប៊ីចេង១គីឡូក្រាម/ស្ករស១គីឡូក្រាម/អំបិល១គីឡូក្រាម/ថវិកា១០ម៉ឺនរៀល។
លោកបញ្ជាក់បន្ថែមថាៈក្នុងនាមលោកនិងក្រុមការងារគណៈបក្សប្រជាជនកម្ពុជាក៏ដូចជាការយកចិត្តទុកដាក់របស់សម្ដេចចុះជួយបងប្អូនប្រជាពលរដ្ឋយើងជួបបញ្ហាប្រឈមភ្លាមៗតែម្ដង។ក្នុងនោះពលរដ្ឋដែលជួបគ្រោះមហន្តរាយធ្ងន់ធ្ងរ៤គ្រួសារក្នុងចំណោម១២គ្រួសារ ត្រូវបានលោកភោគ លនចៅសង្កាត់ប៉ោយប៉ែអំពាវនាវគៀងគរ សប្បុរស ជនរួមទាំងថវិការផ្ទាល់ខ្លួនរបស់លោកដើម្បីសង់ផ្ទះជូនពួកគាត់មួយគ្រួសារទំហំ៤គុណ៥ម៉ែត្រធ្វើអំពីឈើដំបូលប្រកសង្កសីចំណាយទឹកប្រាក់១៧៥០ដុល្លាសរុប៤ខ្នងផ្ទះចំណាយទឹកប្រាក់អស់៧០០០ដុល្លា ។ចំណែក៨គ្រួសារទៀតដែលមិនមានផលប៉ះពាល់ធ្ងន់ធ្ងរទទួលបានសង្កសីមួយគ្រួសារ១០សន្លឹកផងដែរ ៕ វណ្ណា