បុរសម្នាក់ចាញ់បោកជនសង្ស័យ២នាក់ អស់ម៉ូតូ១គ្រឿង ដោយល្បួងទៅដើរលេង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ខណៈកំពុងអង្គុយចាំមេនាំទៅធ្វើការស្រាប់តែមានជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿងទៅ​ដល់បា​​នសួរនាំរួចបបួលទៅធ្វើការជាមួយតែបែជាល្បួងនាំទៅលេងល្បែងរហូតអស់លុយពីខ្លួនហើយបង្ខំអោយយកម៉ូតូទៅបញ្ចាំខណះបានលុយហើយជនសង្ស័យម្នាក់បានយកលុយគេចខ្លួនបាត់ នៅសល់ម្នាក់ទៀតប្រុងរត់គេចខ្លួនដែរតែរត់មិនរួចក៏ត្រូវបានជនរងគ្រោះចាប់ខ្លួនប្រគល់ឲ្យនគរបាលចាត់ការតែម្ដង។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ៨ព្រឹក ២០ មេសា  ឆ្នាំ២០១៨ នៅកន្លងែងបុកប៊ីយ៉ា ស្ថិតនៅក្នុងផ្សារវិនមីង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ថា វន្នី ភេទប្រុសអាយុ២៦ឆ្នាំ ស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរកម្មករ​រោងចក្រ មានស្រុក កំណើត នៅក្នុងភូមិជម្ពូ ឃុំចក ស្រុកអូរាំងអូវ ខេត្តត្បូងឃ្មុំ។ ចំណែកជនសង្ស័យត្រូវបានស្គាល់ម្នាក់ឈ្មោះសុខ សាអ៊ែល​ ភេទប្រុស អាយុ៣៣ឆ្នាំមានទីលំនៅភូមិព្រែកអុង ឃុំស្វាយយារ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ។ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោលដោយនាំយកលុយដែលជនរងគ្រោះបញ្ចាំម៉ូតូបានចំនួន៦៦០ដុល្លារទៅជាមួយផងដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានអង្គុយចាំមេមកយកទៅធ្វើការ លុះបន្តិចក្រោយមកស្រាប់តែលេចមុខជនសង្ស័យ២នាក់ទៅដល់។ពេលនោះបានសួរនាំនិងទំនាក់ទំនងគ្នា ដោយជនសង្ស័យបានប្រើល្បិចបបួលជនរងគ្រោះទៅធ្វើការជាមួយដោយប្រាប់ថាបានប្រាក់ឈ្នួលក្នុង១ថ្ងៃ៥ម៉ឺនរៀល។បន្ទាប់ពីឮបែបនេះជនរងគ្រោះអរណាស់ព្រោះការងារមានប្រាក់ខែច្រើនបែបនេះ ហើយក៏បានយលព្រមទៅជាមួយជនសង្ស័យ។

ប្រភពដដែលបានបន្តទៀតថា ពេលនោះជនសង្ស័យបាននាំជនរងគ្រោះទៅអង្គុយផឹកកាហ្វេនៅកន្លែងបុកវ៊ីយ៉ាខាងលើ។បន្ទាប់មកបានល្បួងឲ្យលេងដោយមុនដំបូងដាក់១ដៃត្រឹម១ពាន់រៀលប៉ុណ្ណោះ លុះយូរៗទៅ១ម៉ឺនរៀល ហើយជនរងគ្រោះបានលេងឈ្នះរហូត។លុះបន្ទាប់មកទៀតបានឡើងដល់១០០ដុល្លារក្នុង១ដៃទើបរូបគេចាញ់រហូតអស់ចំនួ៧០០ដុល្លារ ចិញ្ចៀន១វង់និងទូរស័ព្ទដៃ១គ្រឿង ពេលនោះជនសង្ស័យបាននាំរូបគេយកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ពណ៍ខ្មៅ១គ្រឿងទៅបញ្ចាំម្ដុំសង្កាត់ទឹកល្អក់ ខណ្ឌទួលគោកបានលុយ៦៦០ ដុល្លារ។បន្ទាប់មកជនសង្ស័យម្នាក់បានយកលុយនោះគេចខ្លួនបាត់នៅសល់ម្នាក់ទៀតប្រុងគេចខ្លួនតែត្រូវជនរងគ្រោះភ្ញាក់ខ្លួនទាន់ចាប់ខ្លួនប្រគល់ជូននគរបាលចាត់ការតាមច្បាប់តែម្ដង ៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print