បង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រី និង ល្បែងហ្គេមអនឡាញក្នុងខណ្ឌដូនពេញ ដកហូតទូហ្គេមបាញ់ត្រី២ទូ និង កុំព្យូទ័រ៨គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៦កើត ខែចេត្រ ឆ្នាំច សំរិទ្ធស័ក ពុទ្ធសករាជ ២៥៦២ត្រូវ នឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១០:៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជារអោយ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រី និង ល្បែងហ្គេមកុំព្យូទ័រ(ល្បែងអនឡាញស៊ីសង)ខុសច្បាប់ចំនួន០១ទីតាំងស្ថិតនៅផ្ទះលេខ១០៦E០ ផ្លូវលេខ៦៣ ក្រុម៧៧ ភូមិ១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

ក្រោយចុះត្រួតពិនិត្យជាក់ស្តែងរួចមកឃើញថា ៖ មានទូហ្គេមបាញ់ត្រីចំនួន០២ទូ និង កុំព្យូទ័រចំនួ០៨គ្រឿងក្រោយ​ពីធ្វើកំណត់ហេតុដក់ហូតរួចមក គណៈបញ្ជាការឯកភាពខណ្ឌបានដកហូតនូវទូហ្គេមបាញ់ត្រីខុសច្បាប់ចំនួន២​ទូ​កុំព្យូទ័រចំនួន០៨គ្រឿង និងកីអីចំនួន១២ យកមករក្សាទុកនៅ សាលាខណ្ឌដូនពេញ ដើម្បីមានវិធានការបន្ត ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print