អីុរ៉ង់ និង៣ប្រទេសនៅអឺរ៉ុបព្រមានពីលទ្ធផល អាក្រក់ប្រសិនបើអាមេរិកលុបកិច្ចព្រមព្រៀងបរមាណូ

ចែករំលែក៖

កាលពីថ្ងៃទី១៩ ខែមេសា អីុរ៉ង់ បាន ព្រមានអាមេរិកពីលទ្ធផលអាក្រក់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនលុបចោលកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់ កាលពីឆ្នាំ ២០១៥ ដែលឲ្យឈ្មោះថា « គម្រោង សកម្មភាពរួមជាទ្រង់ទ្រាយ »ដែលបានចុះ ហត្ថលេខារវាងអីុរ៉ង់ នឹងប្រទេស៥+១ ក្នុងនោះមាន អង់គ្លេស បារាំង រុស្ស៊ី ចិន អាមេរិក និងអាល្លឺម៉ង់។

បណ្តាញទូរទស្ស អីុរ៉ង់ បានដកស្រង់ សម្តី រដ្ឋមន្ត្រីការបរទេសអីុរ៉ង់ លោក Mohammad Javad Zarif បានបញ្ជាក់​ថា បើអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះ ទីក្រុងតេអេរ៉ង់និងមានវិធានការតបតវិញ ។ តាមកិច្ចព្រមព្រៀងអីុរ៉ង់ បានយល់ព្រម បញ្ចប់កម្មវិធីបរមាណូ នឹងការដោះដូរនិងការលុបចោលនូវការដាក់ទណ្ឌកម្មសេដ្ឋ កិច្ចទៅលើប្រទេស​អីុរ៉ង់ ។ ប៉ុន្តែក្រោយ ពេលលោកត្រាំឡើងកាន់តំណែងប្រធានាធិបតីអាមេរិកក៏បានគំរាមលុបចោលកិច្ចព្រមព្រៀងនោះ។

ពេលថ្មីៗនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានកំណត់ពេលវេលាចុងក្រោយគឺថ្ងៃទី១២ខែឧសភា ដល់ប្រទេស អង់គ្លេស បារាំងនិងអាល្លឺម៉ង់ ដើម្បីកែ ទម្រង់ ចំណុចមួយចំនួននៅក្នុងកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥។

ក្នុងថ្ងៃជាមួយគ្នានេះ តំណាងរាស្ត្រ ប្រមាណ៥០០នាក់ មកពីអាល្លឺម៉ង់ បារាំង និង អង់គ្លេស បានអំពាវនាវដល់សភា អាមេរិកឲ្យ គាំទ្រដល់កិច្ចព្រមព្រៀង បរមាណូ ជាមួយអីុរ៉ង់ និងប្រឆាំងចំពោះ ការប៉ុនប៉ងលុបចោលរបស់លោកត្រាំ។
តំណាងរាស្ត្រ៣ប្រទេសខាងលើ បានវាយតម្លៃថា កិច្ចព្រមព្រៀងបរមាណូកាលពីឆ្នាំ២០១៥គឺជាជោគជ័យមួយ យ៉ាងធំធេង ក្នុងវិស័យការបរទេស និង បញ្ចប់នូវកម្មវិធីបរមាណូរបស់អីុរ៉ង់ ដែល បង្កក្តីបារម្ភដល់ប្រទេសមួយចំនួនក្នុងតំបន់៕  ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print