សៀមរាប៖ បុរសម្នាក់ទំនងជាខូចចិត្ត បន្ទាប់ពីឈ្នោះគ្នាជាមួយប្រពន្ធរួចដើរទៅចងករសំលាប់ខ្លួន ដោយមិនដឹងមូលហេតុ ហេតុការណ៍បានកើតឡើងនៅនៅវេលាម៉ោង៧និង២០នាទីថ្ងៃទី២១ខែមេសាឆ្នាំ២០១៨ នៅភូមិបាក់អង្រុត ឃុំគោកធ្លកក្រោម ស្រុកជីក្រែងខេត្តសៀមរាប ។
ប្រភពពត័មានពីសមត្ថកិច្ចស្រុកជីក្រែងបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះស្រវឹងស្រាបានឈ្លោះគ្នាជាមួយប្រពន្ធ រួចហើយក៏ដើរទៅចងករសម្លាប់ខ្លួននឹងដើមស្វាយចំងាយ១០ម៉ែត្រពីក្រោយផ្ទះជនរងគ្រោះ ឈ្មោះនាល ធន់ ភេទប្រុសអាយុ៣៤ឆ្នាំរស់នៅភូមិ ឃុំកើតហេតុខាងលើ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើកុសលវិច្ច័យ ធ្វើកំណត់ហេតុរួចប្រគល់សាកសពជូនសាច់ញាតិ ក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ប៊ុនរិទ្ធី
...