ខេត្តកំពង់ឆ្នាំង៖ មនុស្ស៣នាក់ត្រូវបានគេដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីរងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្ករឡើងដោយរថយន្តធុនទំនើបមួយគ្រឿងហាំមឺរ ទៅបុករថយន្តក្រុងកំពុងចតស្ងៀម ។
ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលា វេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះឈ្មោះ ១.ឈ្មោះ ហេង សារឿន អាយុ៥៣ឆ្នាំភេទប្រុស រស់នៅបូរីកីឡាក្រុងភ្នំពេញ របួសធ្ងន់ ចំណែកឯអ្នករងរបួស២នាក់ទៀតអត់ស្គាល់អត្តសញ្ញាណនោះទេ ។
តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុរថយន្តក្រុងដឹកអ្នកដំណើរជាង៤០នាក់មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ ៣D-០៩៩៣បានមកចតនៅមុខមន្ទីរពេទ្យភ្នែកខេត្ត ក្នុងខៈដែលកំពុងតែឈប់ស្រាប់តែមានរថយន្តទំនើបមួយគ្រឿងជាប្រភេទហាំមឺរ ពាក់ស្លាកលេខភ្នំពេញ ២Q-៩៣៩០បានបើកយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត សំដៅឡើងមកផ្លូវជតិ នៅពេលមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវបំបែកក៍ស្រាប់តែ អ្នកបើកបរថយន្តហាំមឺបួងចង្កូតយ៉ាងខ្លាំង ក៍ជ្រុលទៅបុករថយន្តក្រុងពេញមួយទំហឹងតែម្តង បណ្តាលអោយអ្នកជិះនៅលើរថយន្តក្រុងចំនួន២នាក់រងរបួសធ្ងន់និងស្រាលចំណែកឯកអ្នកជិះនៅលើរថយន្តហាំមឺរងរបួសស្រាលម្នាក់ទៅពេទ្យខេត្តកំពង់ឆ្នាំងមួយភ្លែតក៍រត់ចេញពីមន្ទីរពេទ្យបាត់ទៅ ។
ក្រោយពេលកើតហេតុរថយន្តបង្ករទាំងពីរត្រូវបានសមត្ថកិយច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំង ដើម្បីរង់ចាំធ្វើការដោះស្រាយបន្តតាមនីតិវិធី ៕
ដោយ៖ ចន្ថា