កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីរំលោភសេពសន្ថវៈលើនារីអាយុ១៧ឆ្នាំបូក

ចែករំលែក៖

ខេត្តព្រៃវែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីរំលោភសេពសន្ថវៈលើនារីអាយុ១៧ឆ្នាំ លក្ខណះរំលោភបូក បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីឈ្មោះមឿន សាម៉េត ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ត្រូវជាឪពុក និងស្ត្រីជាម្តាយបង្កើត ស្តីពីករណី ចាប់រំលោភសេពសន្ថវៈលើ កូនស្រីរបស់ខ្លួន ឈ្មោះ មឿន ចាន់ធី ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ។

ករណីនេះលោកឧត្ដមសេនីយ៏ត្រីឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក៏បានបញ្ជាកម្លាំងជំនាញ

មន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត និងកងរាជអាវុធហត្ថស្រុកព្រះស្តេច ដឹកនាំដោយលោកវរៈសេនីយ៏ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានទៅដល់កន្លែងកើតហេតុក្រោយពីការស្រាវជ្រាវជាបន្តបន្ទាប់នឹងដោយមានការឆ្លើយបំភ្លឺពីជនរងគ្រោះផ្ទាល់ឈ្មោះម៉េត ចាន់ធី ភេទស្រី អាយុ១៧ឆ្នាំ និងមានការសម្របសម្រួលពី លោក មាស សុភក្តិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែងបានឈានដល់ឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ មានឈ្មោះដូចខាងក្រោម៖ 

 ទី១-ឈ្មោះ វន់ សុខរិទ្ធី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង

ទី២- ឈ្មោះផន សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងទី

៣-ឈ្មោះតុន រាជ ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ ជាងរស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

   សមត្ថកិច្ចបានបន្តថា៖ ក្រោយពីធ្វើការស្តាប់ចម្លើយជនសង្ស័យ២នាក់ គឺ

 ឈ្មោះផន សីហា និងឈ្មោះតុន រាជ បានសារភាពថាកាលពីថ្ងៃទី១៥ខែមេសាឆ្នាំ២០១៨ម៉ោងប្រហែល៥និង៣០នាទីល្ងាច ខ្លួនទាំងពីរនាក់ពិតជាបាននាំជនរងគ្រោះឈ្មោះម៉េត ចាន់ធី ភេទស្រី អាយុ១៧ឆ្នាំទៅរំលោភនៅផ្ទះសំណាក់«កឺជយ័ជំនះ » ស្ថិតក្នុងភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៏ រហូតដល់បានសម្រេច ក្នុងម្នាក់

ម្តងពិតប្រាកដមែន។ ចំណែកឈ្មោះ វន់ សុខរិទ្ធី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែងគឺគ្រាន់តែបានអោបថើបទៅលើជនរងគ្រោះតែមិនបានរំលោភនោះទេ ។

    បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានឃាត់ខ្លួននៅកងរាជអាវុធខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕ 

ដោយ៖ សុខ ខេមរា

...

                

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print