ដំរីដែលអង្កការវាយអេតបាញថ្នាំសន្លប់ការចុះប្រេងនិងជាប់ចំណងកាលពីមួយខែមុនពេលនេះដួលសន្លប់ស្ថានភាពធ្ងន់ធ្ងរមិនសង្ឃឹមរស់

ចែករំលែក៖

ខេត្តមណ្ឌលគិរី​ ៖​ ដំរីឈ្មោលមួយក្បាលដែលរងការជាប់ចំណងកាលពីជាង១ខែមុនពេលនេះបានដួលជាប់ផុងក្នុងល្បាប់សន្លប់នៅវេលាម៉ោង០៩.៤៥នាទីព្រឹកថ្ងៃសៅ៧កើតខែពិសាខឆ្នាំចសំរិទ្ធស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២១ខែមេសាឆ្នាំ២០១៨ត្រង់ចំណុចអូរតេភូមិពូតាំងសង្កាត់រម្យនាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។

ប្រភពពីសមត្ថកិច្ចក្រុងសែនមនោរម្យបានឱ្យដឹងថាជាដំរីខាងលើដែលវាបានដេកដួលក្រោកមិនរួចនោះព្រោះតែកង្វះចំណីអាហារក្រោយពេលពីម្ចាស់វាមានការធ្វេសប្រហេស។

សមត្ថកិច្ចបន្តថាជាដំរីឈ្មោះបឹក​ គុក អាយុ៣៥ឆ្នាំបានរងនូវការបាញ់ថ្នាំសន្លប់ម្តងរួចមកហើយពីសំណាក់អង្គការវាយ​ អេត។
ទោះជាយ៉ាងណាម្ចាស់ឈ្មោះចុច​ ចេល​ ជនជាតិដើមព្នងក្រោយពីដំរីមានសភាពបែបនេះក៏បានរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះពិនិត្យផងដែរ។

ប្រធានអង្គការវាយ​ អេត​ ដែលមានភារះកិច្ចលើសត្វដំរីនេះមិនអាចទំនាក់ទំនងបានទេ។
នៅរសៀលថ្ងៃដដែលនេះលោក ឃុន ឌីយ៉ូន ប្រធានអង្គការកាពារសត្វដំរីថាដំរីឈ្មោលមួយក្បាលនោះមានសភាពធ្ងន់ធ្ងរណាស់ទៅហើយប្រហែលជាគ្មានសង្ឃឹមរស់តទៅទៀតនោះទេ។

ដំរីឈ្មោលឈ្មោះបឹក​ គុក​នេះត្រូវបានមន្ត្រីអង្គការវាយអេតបាញ់ថ្នាំឱ្យសន្លប់ដើម្បីបន្សាបការបំរ៉ុងនិងចុះប្រេងកាលពីថ្ងៃទី២៨ខែមីនា២០១៨កន្លងទៅ។
ព្រោះនៅថ្ងៃទី២៦មិនាមានសភាពមិនប្រក្រតីដំរីខាងលើបានរើបំរះផ្តាច់ចំណងនិងបានចូលទៅសំងំនៅក្នុងព្រៃចំណុចអូរតេរយៈពេល២ថ្ងៃនិងត្រូវចាប់បានមកចងវិញ​។
ការបន្សាបភាពកាចសាហាវរបស់វាមិនដឹងថា កំឡុងវាជាប់ចំណងនោះត្រូវទទួលការមើលថែពីម្ចាស់ឬពីអង្គការវាយអេតដែរនោះទេ៕ដោយៈជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print