ភ្នំពេញ៖ នៅព្រឹកថ្ងៃ អាទិត្យ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងជួបសំណេះសំណាលជាមួយ សហជីពកម្មករ ចំនួន ៤៣៥០នាក់ នៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ។
ការជួបជុំសំណេះសំណាលនាព្រឹកនេះ ក៏ជាការស្វែងយល់ពីសុខទុក្ខបងប្អូនតំណាងកម្មករទូទាំងប្រទេស និងដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣២ ទិវាពលកម្មអន្តរជាតិ ១ឧសភា ផងដែរ៕
...
ដោយ៖ សុខ ខេមរា