ជនសង្ស័យ២នាក់បានដកកាំភ្លើងខ្លីបាញ់ចំជើងនារីម្នាក់ដោយសារតែខឹងរឿងញ៉ែមិនបានដូចបំណងពុះកញ្ជ្រោល

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានរងរបួសដោយគ្រាប់កាំភ្លើងចំជើងខាងឆ្វេង ខណៈមានជនសង្ស័យ២នាក់បានជិះម៉ូតូMSXមួយគ្រឿងមិនចាំស្លាកលេខបានមកអង្គុយញាំអីនៅមុខសួនច្បារសម្តេចសង្ឃ ជួនណាត ហើយមួយសន្ទុះក្រោយមកក៏បានទៅញ៉ែនារីខាងលើ មានទាស់ពាក្យសំដីគ្នាជាមួយនារីខាងលើក៏បានដកកាំភ្លើងអាម៉េបាញ់តែម្តង ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ខណ្ឌចំការមន ។

ហេតុការណ៌នេះបង្កភ្ញាក់ផ្អើលឡើងកាលវេលាម៉ោង ០៣និង៣០នាទីទៀបភ្លឺថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅសួនច្បារសម្តេចសង្ឃ  ជួនណាតតាមបណ្តោយផ្លូវ ព្រះសុរាម្រិត សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

នារីរងគ្រោះ មានឈ្មោះ គីម សុជាតា អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រោយវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យមានឈ្មោះ ឡុង សម្បត្តិ អាយុ៣០ឆ្នាំ មុខរបរលក់ដូរតាមអនឡាញ មានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅជាមួយបងប្រុស ផ្ទះលេខ២៨ ផ្លូវ២២៩ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសាក្សីពីកន្លែងកើតហេតុបាន ប្រាប់សារព័ត៌មានឲ្យដឹង៖ ថាមុនពេលកើតហេតុគេឃើញជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកMSXមួយគ្រឿងមិនចាំស្លាកលេខ បានមកអង្គុយញាំអីនៅមុខសួនណាហ្គាវើល ស្រាប់តែជនសង្ស័យម្នាក់បំណងចង់ញ៉ែញ៉ងជាមួយនារីជាជនរងគ្រោះនោះ តែក៏ទាស់ពាក្យសំដីគ្នាស្រាប់តែដកកាំភ្លើងខ្លីម៉ាកK៥៩មួយដើមមកអាម៉េបាញ់ចំជើងឆ្វេងនារីម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យហើយជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ឃើញដូច្នេះក៏ទាញម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោល។

ខណៈពេលនោះជនសង្ស័យដែរជាអ្នកបាញ់នោះក្រឡេកទៅមិនឃើញគ្នាក៏រត់សំដៅទៅជិតដល់ស្ពាននាគភ្លោះក៏ឃើញបុរស ម្នាក់កំពង់ឈប់អង្គុយលើម៉ូតូបំណងចង់បាញ់ប្លន់យកម៉ូតូជិះរត់គេចខ្លួនតែកាំភ្លើងអាក់ស្ដង់ បាញ់មិនចេញក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នាព្រួតវាយយ៉ាងចាស់ដៃសល់ដង្ហើមចង្រិតរួចទើបប្រគល់ឲសមត្ថកិច្ចខណ្ឌចំការមន។

ក្រោយពេលកើតហេតុសម្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យនោះទៅពេទ្យដើម្បីព្យាបាលហើយធ្វើការសាកសួរដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print