ខេត្តបាត់ដំបង៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឧកញ៉ា សំ អាង និងលោកស្រី ឈុន លាង នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ បានអញ្ជើញជួបសំណេះសំណាល និងចុះសួរសុខទុក្ខរបស់អង្គភាព សម្ព័ន្ធមេត្រីភាព អគ្គនាយដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន គ្រួសារកងទ័ព និងបើកវគ្គហ្វឹកហ្វឺនបំប៉នការងារសេនាធិការ បំប៉ន ជំនាញបច្ចេកទេស រថក្រោះ រថពាសដែក ប្រចាំឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ស្ថិតនៅភូមិឥន្ទះជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
ពិធីជួបសំណេះសំណាល និងចុះសួរសុខទុក្ខរបស់អង្គភាព សម្ព័ន្ធមេត្រីភាព អគ្គនាយដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន គ្រួសារកងទ័ព និងបើកវគ្គហ្វឹកហ្វឺនបំប៉នការងារសេនាធិការ បំប៉ន ជំនាញបច្ចេកទេស រថក្រោះ រថពាសដែក ប្រចាំឆ្នាំ២០១៨ នេះផងដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត លោក គង់ វិបុល លោកឧកញ៉ា សំ អាង និងលោកស្រី ឈុន លាង បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងសំភារៈមួយចំនួនធំ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងគ្រួសារកងទ័ព៕
ដោយ៖ សុខ ខេមរា