ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀន បញ្ជូនឲ្យតុលាការ កាត់ទោសតាមនីតិវិធី

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖​ នៅវេលាម៉ោង ១០ និង ៣០ នាទី ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៨ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុកមេមត់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល​ មេមត់ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅចំណុចផ្ទះសំណាក់ហ្វិឡា ស្ថិតក្នុងភូមិម៉ាស៊៏នទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀន ។

ក្នុងប្រតិបត្តិការ​នោះកម្លាំង​ឃាត់ខ្លួន​ជនសង្ស័យ៣នាក់ ១.ឈ្មោះ ធឿន វ៉ក ភេទប្រុស អាយុ ២៧ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរូង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ;​ ២.ឈ្មោះ យ៉ាត់ ប៉ិ ភេទប្រុស អាយុ ៣៤ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបេង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និង​ ៣.ឈ្មោះ ពេជ្រ ក្រឹម ភេទប្រុស អាយុ ២៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរូង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។​

ក្រោយឃាត់​ខ្លួន​កម្លាំង​រកឃើញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ០៣ កញ្ចប់ធំ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីធ្វើការសាកសួរបន្ត និងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ។

បច្ចុប្បន្នជនសង្ស័យទាំង ០៣ នាក់ និងវត្ថុតាងថ្នាំញៀន ០៣ កញ្ចប់ធំ ត្រូវបានសមត្ថកិច្ចជំនាញនៃផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកមេមត់ បានកសាងសុំណុំរឿងរួចរាល់ និងបញ្ជូនខ្លួនទៅឲ្យតុលាការខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមច្បាប់ ៕​ វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print