ខឹង​ប្អូនថ្លៃ​និយាយដើម​ ទាញ​ដុំ​ថ្ម​គប់​ទ្វារផ្ទះ​ខ្ទេច​

ចែករំលែក៖

​ខេត្តកណ្តាល​៖​ យុវជន​ម្នាក់​ត្រូវ​ សមត្ថកិច្ច​ចាប់ខ្លួន​ទៅ​តាម​ ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះជា​ប្អូនថ្លៃ​ បន្ទាប់​ពី​ជនសង្ស័យ​ យក​ដុំ​ថ្ម​គប់​ទ្វា​ផ្ទះ​បណ្តាល​អោយ​បែក​កញ្ចក់​ខ្ទេច​កាលពី​វេលា​ម៉ោង​៥ និង៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំនុច​ភូមិ​រទាំង​ ឃុំ​ភូមិធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ។​

IMG-20151109-WA0028

បន្ទាប់​ពី​ឃាត់ខ្លួន​រយៈពេល​៤៨​ម៉ោង​ នៅ​ព្រឹក​ថ្ងៃ​ទី​៩​ ខែវិច្ឆិការ​ ឆ្នាំ​២០១៥​ ជន​ សង្ស័យ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្តាល​ ដើម្បី​ចោទប្រកាន់​តាម​ ផ្លូវ​ ច្បាប់​ ។​

​ជនសង្ស័យ​មានឈ្មោះ​តាត​ វិចិត្រ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ គ្មាន​មុខរបរ​ពិតប្រាកដ​ ត្រូវជា​បងថ្លៃ​របស់​នារី​រង​គ្រោះ​ ឈ្មោះ​ សេង​ មុំ​ អាយុ​២៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​រទាំង​ ឃុំ​ភូមិធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ។​

​លោក​ វង​ សែ​ អធិការរង​ នគរបាល​ស្រុក​កៀនស្វាយ​ ទទួល​ការងារ​ព្រហ្មទណ្ឌ​ បាន​ អោយ​ដឹង​ថា​ ករណី​ចាប់ខ្លួន​ ជនសង្ស័យ​រូប​នេះ​ធ្វើ​ឡើង​

​បន្ទាប់​ពី​នារី​រង​គ្រោះជា​ម្ចាស់ផ្ទះ​បាន​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ភូមិធំ​ បន្ទាប់​ពី​ ជនសង្ស័យ​ត្រូវជា​បងថ្លៃ​នារី​រង​គ្រោះ​បាន​យក​ដុំ​ថ្ម​ជា​ច្រើន​ដុំ​គប់​ទៅ​លើ​ទ្វា​ផ្ទះ​ ជញ្ជាំង​ផ្ទះ​ រង​នូវ​ការ​ខូចខាត​ ។​ មូល​ហេតុ​ដែល​ឈាន​ដល់​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ប្អូនថ្លៃ​នេះ​ គឺ​ផ្តើម​ចេញពី​ជនសង្ស័យ​ចោទប្រកាន់​ប្អូនថ្លៃ​ថា​ ពូកែ​ និ​ យាយ​ដើម​ខ្លួន​ និង​ ជា​អ្នក​ ញុះញុង​អោយ​ប្រពន្ធ​ លែង​ លះ​ជនសង្ស័យ​ ប្រពន្ធ​ជន​ សង្ស័យ​ ត្រូវជា​បងស្រី​បង្កើត​ ជាមួយ​នារី​រង​គ្រោះជា​ម្ចាស់ផ្ទះ​ ។​

​លោក​អធិការរង​បន្ត​ថា​ ដោយ​ការ​ខឹងសម្បារ​និង​ប្អូនថ្លៃ​ពូកែ​និយាយដើម​ និង​ញុះ​ញុ​ង​អោយ​ប្រពន្ធ​លែងលះ​ទៀត​នោះ​ ធ្វើ​អោយ​ជនសង្ស័យ​ ទប់​កំហឹង​មិន​បានក៍​យក​ដុំ​ថ្ម​គប់​បំផ្លាញ​ទ្វា​ផ្ទះ​ និង​ជញ្ជាំង​ ផ្ទះ​តែ​ម្តង​ ហើយ​ត្រូវ​ម្ចាស់ផ្ទះ​ ប្តឹង​ទើប​សមត្ថកិច្ច​ចាប់ខ្លួន​ ។​ បន្ទាប់​ពី​ធ្វើការ​សាកសួរ​និង​ឃាត់ខ្លួន​រយៈពេល​៤៨​ម៉ោង​ នៅ​ព្រឹក​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ ជនសង្ស័យ​ត្រូវ​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាល​ដើម្បី​ចោទប្រកាន់​តាម​ផ្លូវច្បាប់​ ៕​

dre (2)dredre (1)

...

ដោយ៖ សណ្តោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print