លោកផ្កាយ៣ ហូ ចំរើន ព្រះមហាក្សត្រទើបនឹងតែងតាំងជាឧកញ៉ា​ មិនបានដល់​ ១០​ ថ្ងៃផង​ បាញ់បោះអាណាធិបតេយ្យ​ជាច្រើនគ្រាប់​ នៅភូមិគ្រឹះដ៏ ស្កឹមស្កៃរបស់ខ្លួន អបអសាទរតំណែង..?

ចែករំលែក៖

    ភ្នំពេញ៖ មន្ត្រីយោធាជាន់ខ្ពស់មួយរូបគឺ​ លោកឧត្ដមសេនីយ៍​ឯក​ ហូ​ ចំរើន​ ដែល​ព្រះមហាក្សត្រទើបនឹងត្រាស់បង្គាប់ តែងតាំងជាឧកញ៉ា​ មិនបានដល់​ ១០​ ថ្ងៃផង​ ក៏បាញ់បោះអាណាធិបតេយ្យ​ជាច្រើនគ្រាប់​ នៅភូមិគ្រឹះដ៏ ស្កឹមស្កៃរបស់ខ្លួនស្ថិតនៅក្នុងសង្កាត់ព្រៃស​ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

   ហេតុការណ៍ខាងលើបានកើតឡើងនៅថ្ងៃសៅរ៍ ៧កើត ឆ្នាំរកា សំរិទ្ធស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ វេលា​ម៉ោង១៥និង៣៥នាទី នៅចំណុចផ្ទះវីឡាគ្មានលេខ ស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​ 

  ជនបង្ករគឺលោក​ឧត្ដមសេនីយ៍ឯក​  ហូ ចំរើន ភេទប្រុស អាយុ៣៨ ស្នាក់នៅទីតាំងកើតហេតុខាងលើ មុខរបរ យោធា ។

ដោយឡែកជនរងគ្រោះមានឈ្មោះ ១-យិន គារ ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅទីតាំកើតហេតុខាងលើ

២-ផន ទៀង ភេទស្រី អាយុ៥១ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ

៣-គារ សុខគាង ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ

សមត្ថកិច្ចបានអោយដឹងថា៖ មូលហេតុកើតឡើងដោយសារទំនាស់នៅក្នុងគ្រួសារ ប៉ុន្តែក្នុងករណីនេះមិនបណ្តាលអោយជនរងគ្រោះខាងលើរងបួសរឺបាត់បងជីវិតឡើយ ក្រោយមកទៀតជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print