ចាប់បានរថយន្តស៊េរីទំនើបអត់ពន្ធ២គ្រឿងទៀតហើយ នៅក្នុងទឹកដីខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគយចល័ត ដឹកនាំចុះចាប់ដោយលោក ព្រាប គារ៉ាត ក្រោមការបញ្ជាពីលោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសនៃអំពើគេចពន្ធសហការជាមួយ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះចាប់រថយន្តស៊េរីទំនើបអត់ពន្ធ ២គ្រឿងទៀត នៅក្នុងទឹកដីខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ។

FullSizeRender

រថយន្តស៊េរីទំនើប២គ្រឿងនេះមាន ទី១ម៉ាក Lexus GX460ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-7195 ឃាត់បាននៅចំណុចកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅខាងក្រោមសាលាខណ្ឌដូនពេញ និងមួយគ្រឿងទៀតម៉ាក Camery ស៊េរី២០១២ ពណ៌ខ្មៅ គ្មានស្លាកលេខ ។

ទោះបីយ៉ាងណានាយកដ្ឋានគយ និងរដ្ឋាករ សូមអំពាវនាវឲ្យម្ចាស់យានយន្តទាំងអស់ មេត្តារួសរាន់ មកធ្វើការបង់ពន្ធតាមផ្លូវច្បាប់ និងទាន់ពេលវេលា ដើម្បីជៀសវាងការចុះចាប់ដល់គេហដ្ឋាននាំឲ្យមានភ្ញាក់ផ្អើល និងប៉ះពាល់កិត្តិយសរបស់ខ្លួនផងដែរ ។

ក្រោយពីឃាត់រថយន្តអត់ពន្ធទាំង២គ្រឿងនេះរួចហេីយ សមត្ថកិច្ចក៏បានបញ្ជូនទៅកាន់ឃ្លាំងស្តុករបស់គយ នៅផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យ ៕

FullSizeRender (2) FullSizeRender (1) IMG_2270 IMG_2266

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print