ម៉ូតូ​បុក​ម៉ូតូ​ស្លាប់​មនុស្ស​២​នាក់​ រង​របួសធ្ងន់​២​នាក់​ នៅ​ក្រុង​សិរី​សោភ័ណ

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ អ្នក​ជិះ​ម៉ូតូ​២​នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ និង​២​នាក់​ទៀត​ទទួល​រង​របួសធ្ងន់​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​និ​ម៉ូតូ​ កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ស្ថិត​នៅ​ចំណុច​ទល់មុខ​និង​មន្ទីរ​ពន្ធដារ​ខេត្តបន្ទាយមានជ័យ​ក្នុងភូមិ​ក្បាលស្ពាន​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​។​

IMG_6902

​ក្នុង​ហេតុការណ៍​ខាងលើ​អ្នក​ជិះ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​ស្លាប់​អ្នក​បើក​ម៉ូតូ​ទាំង​សងខាង​ចំណែក​អ្នក​រួម​ដំណើរ​២​នាក់​ក៏​ទទួល​រង​បួស​ធ្ងន់​ដូច​គ្នា​នោះ​ផង​ដែរ​។​

​លោក​វរសេនីយ៍ត្រី​ សួន​ នី​ប៉ូ​ នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​ប្រាប់​ឱ្យ​ដឹង​ថា​ បើ​តាម​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​វាស់វែង​និង​ស្រាវជ្រាវ​ នៅ​កន្លែង​កើតហេតុ​ ដោយ​មុន​ពេល​កើតហេតុ​គេ​ឃើញ​អ្នក​បើក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ស៊េរី​ឆ្នាំ​២០០៦​ពណ៌​ខ្មៅ​ ពាក់​ស្លាក​ លេខ​បន្ទាយ​មាន​ជ័យ​១C​ ២០៩៧​បាន​ធ្វើ​ដំណើរ​មាន​គ្នា​២​នាក់​បើក​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ អ្នក​បើក​មានឈ្មោះ​ ច្រឹ​ក​ ចាន់​ណា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ និង​អ្នក​រួម​ដំណើរ​មានឈ្មោះ​សុទ្ធ​ ព្រាម​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ អ្នក​ទាំង​២​នាក់​រស់នៅ​ភូមិ​ផ្អាវ​ថ្មី​ ឃុំ​គោ​កប​ល្ល័​ង្គ​ ស្រុក​មង្គលបុរី​ បាន​បើក​យ៉ាង​លឿន​ចូល​ចំណែក​ផ្លូវ​ម្ខាង​ទៀត​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​១A៨៥៧១​ជិះ​គ្នា​២​នាក់​ អ្នក​បើក​ឈ្មោះ​ផៃ​ លៀប​ ភេទ​ប្រុស​ អាយុ​៤៧​ ​ឆ្នាំ​ និង​អ្នក​រួម​ដំណើរ​ឈ្មោះ​ ឆើ​ប​ សុខ​លៀប​ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​ព្រែក​ល្ពៅ​ ឃុំ​ប្ញ​ស្សី​ក្រោក​ ស្រុក​មង្គលបុរី​ ធ្វើ​ដំណើរ​ទិស​ដៅ​ច្រាសទិស​គ្នា​ ពី​ជើង​មក​ត្បូង​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​សងខាង​ផ្លោង​ខ្ទាត​រៀងៗ​ខ្លួន​។​រំពេច​នោះ​គេ​ឃើញ​អ្នក​បើក​ម៉ូតូ​ឈ្មោះ​ ច្រឹ​ក​ ចាន់​ណា​ និង​ឈ្មោះ​ ផៃ​ លៀប​ បាន​ស្លាប់​នៅ​កន្លែង​ កើតហេតុ​ចំណែក​រួម​ដំណើរ​២​នាក់​ទទួល​រង​របួសធ្ងន់​។​ក្រោយ​កើតហេតុ​ភ្លាម​នគរបាល​ចរាចរ​ ខេត្ត​បាន​ទៅ​ដល់​ ដឹក​អ្នក​រង​របួស​ទាំង​២​នាក់​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​ដើម្បី​យក​ទៅ​សង្គ្រោះ​ ជីវិត​។​ចំណែក​អ្នក​ស្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ទំនាក់ទំនង​ក្រុម​គ្រួសារ​មក​ទទួលយក​សព​ដើម្បី​យក​ទៅ​ចាត់ចែង​ ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​លោកនាយ​រង​ការិយាល័យ​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​គឺ​បង្ក​ឡើង​ដោយ​អ្នក​បើក​ម៉ូតូ​ហុងដា​ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​១C​ ២០៩៧​ទំនង​ បាន​បើក​ប្រជែង​រថយន្ត​ធុន​ធំ​ហើយ​ជ្រុល​ចូល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​បណ្តាល​ឱ្យ​ស្លាប់​និង​ទទួល​រង​បួស​បែប​នេះ​។​ម៉ូតូ​ទាំង​២​គ្រឿង​បន្ទាប់​ពី​សមត្ថកិច្ច​វាស់វែង​តាម​ជំនាញ​រួចរាល់​ហើយ​អូស​យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ទុក​ចាត់ការ​តាម​ ផ្លូវច្បាប់​ ៕​

IMG_6905

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print