ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់នូវសណ្ឋាគារលំដាប់ផ្កាយ ៥ « The Royal Sands Koh Rong » ដែលមានទីតាំងស្ថិតនៅភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖  សម្តេចតេជោ ហ៊ុន សែន ព្រមានដកយកកោះទាំងឡាយមកវិញ ប្រសិនបើវិនិយោគិនទាំងនោះ ដែលទទួលយកសិទ្ធិអភិវឌ្ឍន៍ហើយ តែគ្មានសកម្មភាព។

    សម្តេចតេជោ ហ៊ុន សែន «យើងមិនអាចឱ្យសកម្មភាពទាំងនោះ កើតមាននៅលើកោះរបស់យើងឡើយ»។

      សម្តេចតេជោ ហ៊ុន សែន៖ កោះរ៉ុងមិនមែនជាកោះរបស់លោកឧកញ៉ា គិត ម៉េងទេ។ កោះនេះជាកម្មសិទ្ធិផ្តាច់មុខរបស់រដ្ឋ តែរដ្ឋបានផ្តល់សិទ្ធិឱ្យក្រុមលោកឧកញ៉ា គិត ម៉េង វិនិយោគអភិវឌ្ឍន៍តែប៉ុណ្ណោះ។

      សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យបញ្ឈប់ការទន្ទ្រានកាន់កាប់ដីរដ្ឋ ជាពិសេសនៅកោះរ៉ុងជាបន្ទាន់,ឯកឧត្តម ជា សុផារ៉ា ត្រូវដោះស្រាយបញ្ហានេះជាបន្ទាន់។

      សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមកកោះរ៉ុងនេះ មិនមែនមកត្រឹមតែមកសម្ពោធសណ្ឋាគារទេ គឺខ្ញុំចង់មកពន្លត់ភ្លើងនៅលើកោះរ៉ុងនេះ។ យើងត្រូវបញ្ឈប់ជាបន្ទាន់ការទន្ទ្រានកាន់កាប់នៅលើកោះរ៉ុង។

      សម្តេចតេជោ ហ៊ុន សែន៖ ត្រូវធ្វើតាមច្បាប់ មិនត្រូវរង់ចាំតែបទបញ្ជាឡើយ។

សម្តេចតេជោ ហ៊ុន សែន៖​ចាប់ពីពេលនេះទៅ ខ្ញុំមិនសុខចិត្តឱ្យអ្នកឯងយកដុំថ្មក្តៅ ឱ្យខ្ញុំកាន់ទៀតឡើយ«រឿងដីធ្លី»។

      សម្តេចតេជោ ហ៊ុន សែន៖​បើអ្នកឯងនៅតែធ្វើឱ្យនាយករដ្ឋមន្ត្រីឈឺក្បាលដដែលៗទៀត បញ្ជីគណៈរដ្ឋមន្ត្រីលើកក្រោយ គ្មានឈ្មោះលោកឯងទៀតឡើយ។

    សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យមានវិធានការតឹងរឹងបំផុតដើម្បីការពារ រក្សាព្រៃឈើនៅលើកោះរ៉ុង ។លោក យន្ត មីន និងឯកឧត្តម សៅ សុខា ត្រូវរួមគ្នារក្សាឱ្យបានការកាប់បំផ្លាញព្រៃឈើនៅលើកោះនេះ។ មិនត្រូវឱ្យកោះនេះក្លាយជាកោះទំពែក ដូចក្បាលលោកឯកនោះទេ….!!! 

   សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យដកហូតកោះទន្សាយជាបន្ទាន់ ហើយស៊ីដាច់លុយកក់ថែមទៀត ព្រោះក្រុមហ៊ុនទាំងនោះគ្មានសកម្មភាព។

  សង្កថា សម្តេចតេជោ ហ៊ុន សែន សម្ពោធដាក់ ឱ្យប្រើប្រាស់នូវសណ្ឋាគារលំដាប់ផ្កាយ ៥ « The Royal Sands Koh Rong » ដែលមានទីតាំងស្ថិតនៅភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ បានបញ្ចប់នៅវេលាម៉ោង០៩ និង៥នាទី៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print