ទេ​ពធី​តាដែ​លល្បី​ថាស្អា​ត​ខ្លាំង​នៅអ​ង្គ​រស​ង្រ្កាន្តជាអ្នកណា?

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងអំពីសម្រស់តួ​ទេព​ធីតា​ឆ្នាំ​ថ្មី​ បាន​ធ្វើ​ឲ្យ​​ហា​ជន​ទូទៅ​សរសើរ​មិន​ដាច់​ពី​មាត់។យុវតីស្រស់សោភានេះមាន​ឈ្មោះថា​​ សុគា គឹ​​​លាង​​ជា​​នា​ថ​​ការីផ្នែ​ក​​រ​បាំបុរា​ណ និងជាសិល្បករផ្នែករបាំបុរាណរបស់ក្រសួងទេសចរណ៍ដែលធ្លាប់តំណាងឲ្យសិល្បករខ្មែរចេញទៅផ្សព្វផ្សាយវប្បធម៌ខ្មែរនៅបរទេសកន្លងមកផងដែរ

លេចមុខដ៏គួរឲ្យភ្ញាក់ផ្អើល យុវតី សុគា គឹមលាង មានវ័យ១៨ឆ្នាំដែលសម្រស់នាកាន់តែស្រស់ស្អាតខ្លាំនៅពេលគ្រងសំលៀបំពាក់ទេពធីតាឆ្នាំថ្មី ជាព្រះម៉ែនាគី និង រាំថ្វាយបាយ៉ាង​​ល្អក្នុ​​​​ម្មវិធីបុណ្យកតញ្ញូ នាពេលកន្លងមក។។នាងកើតក្នុងត្រកូលអ្នកជំនួញមធ្យមមួនៅក្នុងរាជធានីភ្នំពេញ ដោយសាក្រុមគ្រួសារស្រលាញ់សិល្បៈបុរាណ បានជំរុញឲ្យនាងចូលសិក្សាថ្នាក់របាំបុរាណ នៃសាលាមធ្យវិចិត្រសិល្បៈ ហើយពេលនេះនាងបានបញ្ចប់រួចទៅហើ និងបន្តកាសិក្សាជំនាញទេចរណ៍នាសាកលវិទ្យាល័យភ្នំពេញន្តរជាតិ ប៉ុន្តែដោយសាររវល់នឹងការងារផ្នែកបាំនាងបានព្យូរកាសិក្សាមួយរយៈពេលមកហើយ។ នាងបាបញ្ជាក់បច្ចុប្បន្ននាងកំពុងមមាញឹកខ្លាំងនឹងការងារចេញផ្សព្វផ្សាយសិល្បៈវប្បធម៌ផ្នែករបាំបុរាណរបស់ក្រសួងទេសចរណ៍។ នាងបញ្ជាក់ថា ទើបនឹងមពីបំពេញការងារនេះនៅប្រទេសអាល្លឺម៉ង់កាលពីពេលថ្មីៗនេះ ហើយនឹងបន្តចេញទៅបំពេញការងារនេះនៅខែមិថុនាខាងមុខនៅលើទឹកដីនៃព្រះរាជាណាចក្រថៃយុវតីរូបនេះហាក់មិនចង់រវីរវល់ច្រើននឹងការភាពល្បីល្បាញនោះទេ ខណៈដែលនាងលើកឡើងថា ការងារសិល្បៈត្រឹមតែជានាដការរបាំបុរាណម្នាក់គឺគ្រប់គ្រាន់ ហើយចង់បានត្រឹមតែជួយផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់បរទេសគឺគ្រប់គ្រាន់ហើយសម្រាប់នាង។

កញ្ញា គឹមលាង លើកឡើងថានាងស្រលាញ់ការងារជានាថការនេះខ្លាំងណាស់ដែលពិបាកនឹងបោះបង់ការងារនេះចោល ហើយនាងពិតជាអរគុណចំពោះក្រសួងស្ថាប័ននានាដែលធ្លាប់បានផ្តល់ឱកាស ផ្តល់កិត្តិយស និងការសរសើរចំពោះការងារនាងកន្លងមក ហើយនាងរំពឹងថានឹងមានឱកាសល្អៗជាច្រើនសម្រាប់នាងពិសេសការចូលរួមចំណែកលើកស្ទួយសិល្បៈវប្បធម៌ជាតិខ្មែរ៕

ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print