អូឌីហិតគូតមាស្តាពីក្រោយមើលមុខលែងចង់ស្គាល់

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈរថយន្តអូឌី០១គ្រឿងបោលបុកមាស្តាដែលកំពុងឈប់ស្តុបមើលមុខលែងចង់ស្គាល់ព្រោះមិនអាចគ្រង់គ្រងល្បឿនបាន។គ្រោះថ្នាក់នេះត្រូវបានជំនាញនគរបាលចរារណ៍បញ្ជាក់ថាកើតឡើងដោយសារតែធ្វេសប្រហែសរបស់អ្នកបើកបររថយន្តអូឌីករណីនេះចាត់ទុកថាសំណាងទៅហើយដែលមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។
គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង១៤:០២​
ថ្ងៃទី22-4-2018នៅតាមផ្លូវជាតិ​លេខ៤​ គ.ម​ 46-47ចំណុចភ្លេីងស្ដុបផ្លូវបំបែកមុខ មន្ទីរ​សាធារណការ​ខេត្ត​។
នគរបាលបានបញ្ជាក់ថាម្ចាស់រថយន្តម៉ាកអូឌី​ព​ណ៌ស​ ស្លាកលេខ​ ភ្នំពេញ​ 2Y-7007​ ឈ្មោះ​ ទី គៀ​ ប្រុស​ អាយុ​ 37ឆ្នាំ​ ទីលំនៅ​ភូមិពាណិជ្ជកម្មសង្កាត់រការធំ​ ក្រុងច្បារមន​ បេីកបរពីលិចទៅកេីត​ លុះមក​ដល់ចំណុចភ្លើងស្ដុបផ្លូវបំបែក​ បានបុករថយន្តម៉ាកម៉ាស់ស្ដា​ ពណ៏ស​ លេខភ្នំពេញ​2AW​-1233​ ពីក្រោយពេញទំហឹង​បណ្តាលអោយកំពិតមុខមើលលែងចង់ស្គាល់។ម្ចាស់រថយន្តមាស្តាតត្រូវបានស្កាល់មានឈ្មោះ​ ឯម​ ប៊ុនធឿន​ ប្រុសអាយុ​ 27ឆ្នាំ​ រស់នៅរាជធានីភ្នំពេញ​ ។
តាមការបញ្ជាក់ប្រាប់របស់សមត្ថកិច្ចដែលធ្វើកំណត់ហេតុគឺរថយន្តម៉ាកអូឌី​ព​ណ៌ស​ ដែល បេីកបរដោយឈ្មោះ​ ទី គៀ​ ទិសដៅពីលិចទៅកេីត​ លុះមក​ដល់ចំណុចភ្លើងស្ដុបផ្លូវបំបែកមុខមន្ទីរ​សាធារណការ​ខេត្ត​  បានបុករថយន្តម៉ាកម៉ាស់ស្ដា​ ពីក្រោយពេញទំហឹង​
ដែលកំពុងឈប់រង់ចាំភ្លើងស្ដុបបណ្ដាលរងការខូចខាត​ ធ្ងន់​ ប៉ុន្តែ​មិនរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។
តាមការបញ្ជាក់របស់ជំនាញ​  ថារថយន្ដ​ Audi​ បើកក្នុងល្បឿនលឿន​ ហើយមិនអាចគ្រប់គ្រងស្ថានការណ៍បានទើបបណ្ដាលអោយគ្រោះថ្នាក់។
ចំពោះ​វត្ថុតាងមធ្យោយរថយន្ដត្រូវបានស្ទួចយកមករក្សា​ជាបណ្ដោះអាសន្ននៅការិ.ចរាចរណ៍​ខេត្ដកំពង់ស្ពឺ​ រង់ចាំ​ចាត់ការតាមនិតិវិធី​៕សេនាស័ក្តិ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print