បញ្ជូន​ឃាតក​សម្លាប់​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ប្លន់​យក​គ្រឿងអលង្កា​ទៅ​តុលាការ

ចែករំលែក៖

​ខេត្តកណ្តាល៖​ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​បញ្ជូន​ខ្លួន​នារី​ដៃដល់​ដែល​ល្បួង​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ យក​ទៅ​សម្លាប់​នៅ​ក្នុង​វាលស្រែ​ប្លន់​យក​គ្រឿងអលង្កា​ ទៅ​កាន់​សាលាដំបូង​ខេត្តកណ្តាល​នៅ​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។​

20151108230417

​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ នារី​ដៃដល់​មានឈ្មោះ​ អឿ​ន​ សុភាព​ ភេទ​ស្រី​ អាយុ​១៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ក្នុងភូមិ​ទន្លាប់​ខ្ពស់​ជើង​ ឃុំ​ដំណាក់​អំពិល​ ស្រុក​ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ។​ នារី​ដៃដល់​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​នារី​វ័យ​ជំទង់​រូប​នេះ​ធ្វើ​សកម្មភាព​ល្បួង​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​យក​ទៅ​ក្នុង​វាលស្រែ​ ហើយ​ចាប់​ច្របាច់​.​ក​ សម្លាប់​ដើម្បី​ប្លន់​យក​ ក្រ​វឹល​មាស​០១​គូរ​ ទម្ងន់​៣​ហ៊ុន​ និង​ចិញ្ចៀន​ប្លា​ក​ទី​ន​០១​វង់​ តម្លៃ​៣០​ដុល្លារ​ ។​

​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​បាន​បន្ត​ថា​ ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ​ គៀត​ សៀវ​លី​ អាយុ​៨​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ ជា​សិស្ស​រៀន​ថ្នាក់​មេ​តិ​យ្យ​ បច្ចុប្បន្ន​រស់នៅ​ផ្ទះ​ជាមួយ​ឪពុក​ម្តាយ​ក្នុងភូមិ​ទន្លាប​ខ្ពស់​ជើង​ ឃុំ​ដំណាក់​អំពិល​ ស្រុក​អង្គ​ស្នូល​ ។​

​អធិការ​នគរបាល​ស្រុក​អង្គស្នួល​លោក​វរសេនីយ៍ទោ​ មាន​ សំណាង​ បាន​បញ្ជាក់​ថា​ នៅ​មុន​ពេល​កើតហេតុ​ គឺ​នៅ​វេលារ​សៀ​កល​ថ្ងៃ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ កុមារី​រង​គ្រោះ​បាន​ពាក់​ក្រ​វឹល​ និង​ចិញ្ចៀន​ ឈរ​លេង​នៅ​ខាង​មុខ​ផ្ទះ​របស់​ឈ្មោះ​ រស់​ ពៅ​ ដែល​ស្ថិត​នៅ​ក្បែរ​វាលស្រែ​ ។​ ពេល​នោះ​នារី​ដៃដល់​ដើរទៅ​ជួប​ក៏​បបួល​ក្មេង​ស្រី​រង​គ្រោះ​ជិះ​កង់​ទៅ​ងូតទឹក​ប្រឡាយ​ ខណៈនោះ​កុមារី​រង​គ្រោះ​បាន​យល់ព្រម​ជិះ​កង់​ទៅ​ជាមួយ​ជន​ដៃដល់​ ។​ ពេល​ជិះ​ទៅ​ដល់​វាលស្រែ​ស្ថិត​ក្នុងភូមិ​ព្រៃ​សំរោង​ ឃុំ​ដំណាក់​អំពិល​ ស្រុក​អង្គស្នួល​ ជន​ដៃដល់​បាន​នាំ​ក​ក្មេង​ស្រី​រង​គ្រោះ​ដើរទៅ​ចូល​កណ្តាល​វាលស្រែ​រួច​ធ្វើ​សកម្មភាព​ចាប់​ច្របាច់​.​ក​កុមារី​រង​គ្រោះ​ រហូត​ស្លាប់​បាត់បង់​ជីវិត​ ។​

​លោក​វរសេនីយ៍ទោ​ មាន​ សំណាង​ បាន​បញ្ជាក់​ថា​ បន្ទាប់​ពី​កុមារី​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ហើយ​នោះ​ នារី​ដៃដល់​បាន​ដោះ​យក​គ្រឿងអលង្កា​ក្មេង​ស្រី​រង​គ្រោះ​យក​ទៅ​លក់​នៅ​ឯ​ផ្សារ​ថ្នល់ទទឹង​បាន​ប្រាក់​ចំនួន​១១០.៥០០​រៀល​ ទើប​ជិះ​កង់​ត្រឡប់​មក​ផ្ទះ​វិញ​ជា​ធម្មតា​ធ្វើ​ដូច​ជា​គ្មាន​រឿង​អ្វី​កើតឡើង​ ។​ ពេល​មក​ដល់​ផ្ទះ​នារី​ដៃដល់​បាន​ចូលរួម​តាម​ស្វែងរក​ក្មេង​ស្រី​រង​គ្រោះ​ជាមួយ​ក្រុម​គ្រួសារ​ និង​អ្នក​ភូមិ​ រហូត​ប្រទះ​ឃើញ​សាកសព​ ។​

​ក្រោយ​ពី​រក​ឃើញ​សាកសព​ក្មេង​ស្រី​រង​គ្រោះ​រួច​មក​ សមត្ថកិច្ច​នគរបាល​ជំនាញ​យុត្តិធម៌​ស្រុក​បាន​ធ្វើការ​ត្រួតពិនិត្យ​ និង​បើក​ប្រតិបត្តិការ​ស៊ើបអង្កេត​ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​នារី​ដៃដល់​នាំ​ទៅ​យក​គ្រឿងអលង្កា​ដែល​យក​ទៅ​លក់​នោះ​ពី​អ្នក​ទទួល​ទិញ​មក​វិញ​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ៕

20151108230444201511082304452015110823041620151108230558 (1)20151108230443

...

ដោយ៖ ​ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print