ខេត្ដស្វាយរៀង៖ នៅព្រឹកថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០១៥ កម្លាំងកងរាជអាវុធ ហត្ថខេត្ដ-ក្រុង-ស្រុក ប្រមាណ១០០ នាក់បានរៀបចំពិធីបុណ្យខួបអនុស្សាវ រីយ៍លើកទី៦២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ២០១៥ នៅរង្វង់មូលវិមាន ឯករាជ្យ ខេត្ដស្វាយរៀង ។
ការរៀបចំមិទ្ធិញរំលឹកខួបអនុស្សាវ រីយ៍លើកទី៦២ នៃទិវាបុណ្យឯករាជ្យជាតិ នេះដឹកនាំដោយលោកវរសេនីយ៍ឯក នុត នន្ទ មេបញ្ជាការងកងរាជអាវុធ ហត្ថខេត្ដក្រោមអធិបតេយ្យភាពលោក ជៀង អំ អភិបាលនៃគណៈអភិបាលខេត្ដ ស្វាយរៀង។ ក្នុងនោះក៏ការអញ្ជើញចូល រួមពីមន្ដ្រីរាជការក្នុងខេត្ដស្វាយរៀង ព្រមទាំងស្ថាប័នមន្ទីរពាក់ព័ន្ធនិងប្រជា ពលរដ្ឋជាច្រើនផងដែរ ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ជៀង អំ អភិបាលនៃគណៈអភិ បាលខេត្ដស្វាយរៀងបានមានប្រសាសន៍ ថា ថ្ងៃនេះជាទិវាប្រវត្ដិសាស្ដ្រប្រកប ដោយមហាមនក្ខទឫទ្ធិក្រៃលែងដែល ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសមាន សេចក្ដីរីករាយឥតឧបមាចូលរួមប្រារឰ ពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦២ ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ហើយថ្ងៃ នេះជាថ្ងៃកំណើតកងយោធពលខេមរ ភូមិន្ទផងដែរ។ ថ្ងៃនេះនៅខេត្ដស្វាយរៀង របស់យើងក៏បានរៀបចំប្រារឰពិធីបុណ្យ ដ៏មហោឡាឫកនាពេលនេះដើម្បីសំដែង នូវមនោសញ្ចេតនាអបអរសាទររំលឹក ដល់ទិវាប្រវត្ដិសាស្ដ្រដែលកម្លាំងសាមគ្គីជាតិទាំងមូលដណ្ដើមជ័យជំនះទាំង ស្រុងមកវិញពីនឹមអណានិគមនិមយ បារាំងនាឆ្នាំ១៩៥៣ នូវឯករាជ្យជាតិដ៏ ពិតប្រាកដក្រោមព្រះរាជបូជនីយកិច្ចក៏ ថ្លៃថ្លានៃព្រះកុរណាព្រះបាទសម្ដេចព្រះ នរោត្ដមសីហនុ ព្រះមហាវិរក្សត្រ ព្រះ វររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ “ព្រះបរមកោដ្ឋ” ។
លោកអភិបាលខេត្ដបានបន្ដថា ថ្ងៃ នេះយើងទាំងអស់គ្នាប្រារឰមិទ្ធិញដើម្បី រំលឹងទិវាប្រវត្ដិសាស្ដ្រក៏ត្រចះត្រចង់នៃ ឯករាជជាតិខ្មែរស្របពេលដែលប្រទេស ជាតិយើងរក្សាបាននូវស្ថេរភាពនយោ បាយនិងកំណើនសេដ្ឋកិច្ចមានសន្ដិភាព ពេញលេញនិងមានការអភិវឌ្ឍន៍លើ គ្រប់វិស័យក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រ កម្ពុជានិងក្រោមម្លប់ក៏ត្រជាក់ដូចទឹក អម្រិតរបស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដមសីហមុនី ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
ចុងបញ្ចប់នៃកម្មវិធីគណៈអធិបតី និងភ្ញៀវដែលបានចូលរួមក៏បានលែង សត្វព្រាបបង្ហោះប៉េងប៉ោងដោយទឹកមុខ សប្បាយរីករាយផងដែរ ៕
ដោយ៖ សហការី