ខេត្តកោះកុង៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១១ និង៣០នាទីថ្ងៃទី៩ វិច្ឆិកា នេះ មានរថយន្តស្ទូចមួយគ្រឿងបានក្រឡាប់ធ្លាក់ចំណោទតាតៃ បណ្តាលឲ្យមនុស្សស្លាប់ប្រមាណ៣នាក់នៅហ្នឹងកន្លែង។
យោងតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា រថយន្តនោះជាប្រភេទ៥តោន បានដឹកកម្មករសំណង់ចំនួន១៨នាក់ ធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកោះកុង លុះមកដល់ចំណុចចំណោទតាតៃ ក៏ដាច់ហ្វ្រាំងបណ្តាលឲ្យរថយន្តក្រឡាប់កិនមនុស្សស្លាប់ និងរបួស។
ភ្លាមៗក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ រកឃើញមនុស្ស៣នាក់បានស្លាប់នៅហ្នឹងកន្លែង ២នាក់ទៀតរបួសធ្ងន់ ហើយនៅមានមនុស្សជាច្រើននាក់ទៀតសមត្ថកិច្ចកំពុងរក ព្រោះតែធ្លាក់ទៅក្នុងជ្រោះ៕
...
ដោយ៖ ហេង សូរិយា