ចោរ​ថ្លើមពាសមេឃ​បាញ់​ថៅកែ​ ស្ថានីយ​ប្រេង​របួស​២​នាក់​ប្លន់​យក​ លុយ​ជាង​៣​ម៉ឺន​ដុល្លា

ចែករំលែក៖

ខេត្ដឧត្ដរមានជ័យ​៖​ ចោរប្លន់​មួយ​ ក្រុម​ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី​ចូល​បាញ់​ ប្លន់​ថៅកែ​ស្ថានីយ​ប្រេង​មួយ​កន្លែង​ ប្រមូល​យក​លុយ​ជាង​៣​ម៉ឺន​ដុល្លារ​រួច​ គេចខ្លួន​ដោយ​សុវត្ថិភាព​បន្ទាប់​ពី​បាញ់​ រះ​បណ្ដាល​ឱ្យ​ថៅកែ​ស្រី​រង​របួស​និង​អ្នក​ ចូល​ទៅ​ទិញ​អីវ៉ាន​ម្នាក់​ទៀត​រង​របួសធ្ងន់​ ដែរ​នោះ​។​

ប៉ែន២

​ករណី​ប្លន់​ដ៏​សាហាវ​នេះ​បាន​កើតឡើង​ នៅ​ល្ងាច​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​ផ្សារ​ត្រាំ​ប៉ោង​ ក្នុងភូមិ​ ត្រាំ​ប៉ោង​ ឃុំ​ព្រះ​ប្រឡាយ​ ស្រុក​ត្រ​ញំ​ង​ ប្រាសាទ​ ខេត្ដឧត្ដរមានជ័យ​។​

​បើ​តាម​សមត្ថកិច្ច​នគរបាល​ស្រុក​ ត្រ​ញំ​ង​ប្រាសាទ​បានឱ្យ​ដឹង​ថា​ ស្ដ្រី​ម្ចាស់​ ស្ថានីយ​ប្រេង​និង​វេរ​លុយ​តាម​វី​ង​ផង​ នោះ​ហើយ​ត្រូវ​ចោរ​បាញ់​ឱ្យ​របួស​ប្លន់​ យក​លុយ​ឈ្មោះ​ សឿ​ន​ ស្រី​ អាយុ​៣៨​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​។​ ស្ដ្រី​រង​គ្រោះ​ ត្រូវ​ក្រុម​ចោរ​បាញ់​ឱ្យ​របួស​ប្រអប់ជើង​ ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​និង​ភ្ញៀវ​ដែល​ចូល​ ទៅ​ទិញ​អីវ៉ាន​ហើយ​ត្រូវ​ចោរប្លន់​បាញ់​ឱ្យ​ របួស​ត្រគៀក​ដែរ​នោះ​ឈ្មោះ​ កែវ​ រ៉េ​ត​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ ហើយ​ត្រូវ​បាន​ គេ​បញ្ជូន​ទៅ​ព្យាបាល​ក្រោយ​ពី​កើត​ ហេតុ​។​

​ម្ចាស់ផ្ទះ​រង​គ្រោះ​បាន​ប្រាប់​សមត្ថ​ កិច្ច​ថា​ នៅ​វេលា​ម៉ោង​ខាងលើ​មាន​ជន​ ៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០០៨​ គ្មាន​ស្លាក​លេខ​ ប្រដាប់​ ដោយ​អាវុធ​អាកា​មួយ​ដើម​និង​កាំភ្លើងខ្លី​ មួយ​ដើម​បាន​ជិះ​មក​ឈប់​នៅ​មុខ​ស្ថានីយ​ (​ផ្ទះ​)​។​ បន្ទាប់​មក​ជនសង្ស័យ​ចុះ​ពីលើ​ ម៉ូតូ​ដើរ​សំដៅ​មក​រក​ម្ចាស់ផ្ទះ​ខណៈ​ដែល​ មាន​ប្រជាពលរដ្ឋ​ចូល​មក​ទិញ​សម្ភារ​ និង​ខ្លះ​ទៀត​មក​វេរ​លុយ​តាម​វី​ង​ហើយ​ ជនសង្ស័យ​បាន​បាញ់​រះ​ប្រមូល​យក​លុយ​ រួច​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​តែ​ម្ដង​។​

​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ទៀត​ថា​ លុយ​ ដែល​ក្រុម​ចោរប្លន់​ប្រមូល​យក​ទៅ​នោះ​សរុប​ប្រមាណ​៣៥.០០០​ដុល្លារ​។​

​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ ដែរ​ថា​ ក្រោយ​ពី​ក្រុម​ចោរប្លន់​ជន​រង​ គ្រោះ​ហើយ​នោះ​ ក្រុម​ចោរ​បាន​យក​ម៉ូតូ​ ដែល​ពួក​វា​ជិះ​ធ្វើ​សកម្មភាព​ប្លុង​ចោល​ នៅ​ក្បែរ​ព្រៃ​ស្ថិត​នៅ​ភូមិ​កើតហេតុ​ ហើយ​បាន​រត់គេច​ខ្លួន​ចូល​ព្រៃ​។​

​តាម​សេចក្ដីរាយការណ៍​ឱ្យ​ដឹង​ដែរ​ថា​ រហូត​មក​ដល់​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ សមត្ថកិច្ច​នៅ​ពុំ​ទាន់​អាច​ចាប់​ ខ្លួន​ក្រុម​ចោរប្លន់​ទាំង​៣​នាក់​បាន​នៅ​ ឡើយ​ទេ​ គ្រា​ដែល​ម្ចាស់ផ្ទះ​និង​ភ្ញៀវ​ទៅ​ ទិញ​សម្ភារ​នៅផ្ទះ​កើតហេតុ​កំពុង​ស្ថិត​ នៅ​ក្នុង​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស​ ដែល​ត្រូវ​ក្រុម​ចោរ​បាញ់​ឱ្យ​របួស​ប្រអប់​ ជើង​និង​ត្រគៀក​ ៕​

ប៉ែន១ ប៉ែន៣

...

ដោយ៖ ប៉ែន​ នួន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print